មកដឹងតម្លៃ​គ្រឿង​តុប​តែង​ខ្លួន Taylor Swift ក្នុង​បទ "Delicate”

  • 2018-03-13 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ​២០១៨​នេះ តារា​ចម្រៀង Taylor Swift បាន​ចេញ​វីដេអូ​បទ​ចម្រៀង​ថ្មី "Delicate” ដែល​បទ​ចម្រៀង​នេះ​ដែល​ចេញ​ផ្សាយ​ចំ​ពេល​ដែល​​​នាង​ឈ្នះ​ពាន​រង្វាន់​តារា​ចម្រៀង​ស្រី​ប្រចាំ​ឆ្នាំ​របស់​កម្មវិធី iHeartRadio Music Awards។

តាម​វីដេអូ​បទ​ចម្រៀង​នេះ​ដែរ បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្ដែង​នូវ​ជីវិត​របស់​តារា​ស្រី​រូប​នេះ​ផ្ទាល់​កាល​ពី​មុន។ ពេលវេលា​លំបាក​ដែល​នាង​ទទួល​រង​ពី​អ្នក​ជុំវិញ​ខ្លួន និង​ខិត​ខំ​ព្យាយាម​គ្រប់យ៉ាង​ដើម្បី​មាន​ពេលវេលា​សម្រាប់​ខ្លួន​ឯង ដូច​ដែល​បាន​ឃើញ​ក្នុង​វីដេអូ​បទ​ចម្រៀង​ស្រាប់។

ងាក​មក​មើល​មួយ​ផ្នែក​ទៀត​នៃ​វីដេអូ​បទ​ចម្រៀង​នេះ ប្រិយមិត្ត​ប្រាកដ​ជា​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ស្លៀកពាក់ តុបតែង​ខ្លួន​របស់​នាង​មើល​ទៅ​មាន​លក្ខណៈ​សាមញ្ញ​មិន​សូវ​ជា​ឡូយ​ឆាយ​ប៉ុន្មាន​ទេ ប៉ុន្តែ​​បើ​និយាយ​ពី​តម្លៃ​នៃ​គ្រឿង​តុបតែង​ខ្លួន​នីមួយៗ​ក្នុង​បទ​ចម្រៀង​នេះ​វិញ​គឺ​មិន​ធម្មតា​នោះ​ដែរ៕

១. ស្បែក​ជើង​កែង​ម៉ាក Louboutin (១ ១៩៥ ដុល្លារ)

២. ក្រវិល​ "Sapphire Twinkle Ear Jacket” (៧៥២ ដុល្លារ)

៣. រ៉ូប "Cap Sleeve Dress with Fringe” (៣ ៤៩៥ ដុល្លារ)

ចុចអាន៖

អត្ថបទ៖ អន សុភក្ត្រា

អត្ថបទពេញនិយម