​​​​មិន​ធម្មតា​! ក្មួយ​ទាំង​៣​ ដេនី ក្វាន់ មាន​ឈ្មោះ​ល្បី​មុន​​ចូល​ប្រឡូក​សិល្បៈ​​

  • 2018-03-13 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ទាន់​បាន​ចូល​ប្រឡូក​ក្នុង​វិថី​សិល្បៈ​ផង​ក្មួយ​ប្រុស​ស្រី​ទាំង​៣របស់​ ដេនី ក្វាន់ មាន​​កេរ្តិ៍​ឈ្មោះ​ល្បី​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​​​​ពី​សំណាក់​មហាជន​បាត់​ទៅ​ហើយ​។

១/ នាង ល្អហួស​ លេច​មុខ​​ក្នុង​រយៈ​ពេល​ខ្លី​​​​​ប៉ុណ្ណោះ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​តែ​នាង​ត្រូវ​បាន​មហា​ជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​​ ទៅ​លើ​មុខ​មាត់​ និង​រូប​សម្ផស្ស​​​របស់​ក្មេង​តូច​រូប​នេះ​ថា​ ដូច​តារា​សម្ដែង​ថៃ​ អ្នកនាង យ៉ាយ៉ា ​។

ភាព​ស្រស់​ស្អាត​ និង​មុខ​មាត់​ស្រដៀង​តារា​ថៃ​​របស់​ នាង ល្អហួស បាន​ធ្វើ​ឲ្យ​ផលិតករ​ និង​ទូរទស្សន៍​​ក្នុង​ស្រុក​មួយ​ចំនួន​ទាក់​ទង​ឲ្យ​រឿង​ និង​ ស្ប៉ត​ជា​ដើម​។ គួរ​​រម្លឹក​ថា​ នាង ល្អហួស ឬ ហៅ​ថា​ យ៉ាយ៉ា ទី​២​មាន​​អាយុ​ ៨ ឆ្នាំ មក​ពី​ខេត្ត​ព្រះវិហារ ​នាង គឺ​ជា​កូន​ទី​៣​ ក្នុង​ចំណោម​បង​ប្អូន​ប្រុស​ស្រី​៣ នាក់ ប្រុស​​២ ស្រី​១​។​​​

២/ ​ចំណែក​ឯ​​​ក្មួយ​ប្រុស​ម្នាក់​ទៀត​របស់​ ដេនី ក្វាន់ ​វិញ​មាន​ឈ្មោះ ​ណាហ្ស៊ីន ​​​ត្រូវ​បាន​​ហ្វេនៗ​ចាប់​​​អារម្មណ៍​​​ថា មុខ​មាត់​របស់​គេ​​ដូច​សាសន៍​អឺរ៉ុប​​​​ពិត​ៗ​​ ខុស​ពី​ម្ដាយ​ និង​សាច់​ញាតិ​​​ដែល​មាន​ពណ៌​សម្បុរ​ និង​រូប​រាង​​ជា​ជន​ជាតិ​អាស៊ី​។​​​​​

បច្ចុប្បន្ន​ ណាហ្ស៊ីន មាន​អាយុ​ ១៦ឆ្នាំ​ មក​ពី​ខេត្ត​ព្រះវិហារ​​ ​ជា​កូន​ទី​១​ ក្នុង​ចំណោម​បង​ប្អូន​ ៣ នាក់​ ដែល​មាន​​ឪពុក​ម្ដាយ​​ជា​អ្នក​រក​ស៊ី​​នៅ​ខេត្ត​ព្រះវិហារ​។​ ណាហ្ស៊ីន​ ទើប​តែ​បញ្ចប់​ថ្នាក់​ទី​១២ កាល​ពី​ឆ្នាំ​ ២០១៧ កន្លង​ទៅ​ហើយ​ត្រៀម​នឹង​ចូល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ក្នុង​ពេល​​ឆាប់​ៗ​នេះ​។ គោល​បំណង​ទៅ​ថ្ងៃ​ខាង​មុខ​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​មួយ​រូប​ផង​ដែរ​។

៣/ ​បើ​និយាយ​ពី​ ឡាដៃ សក្ដា វិញ​​ដើម​ហេតុ​ដំបូង​​ដែល​ធ្វើ​ឲ្យ​ផលិតករ​​ចាប់​អារម្មណ៍​​​មក​លើ​ ​រូប​នាង​ ក្រោយ​ពី​អ្នក​នាង ចោម​ ច័ន្ទ ត្រូវ​ជា​ម្ដាយ​មីង​យក​​​រូប​នាង ទៅ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់​ទំនង​​សង្គម​ហ្វេស​ប៊ុក​​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ក្រោយ​មក​ក៏​ធ្វើ​ឲ្យ​ផលិតករ​ចាប់​អារម្មណ៍​ ហើយ​ក៏​បាន​ទាក់​ទង​មក​រូប​នាង ជា​បន្តបន្ទាប់​។

បច្ចុប្បន្ន​នេះ​​កញ្ញា​ ឡាដៃ សក្ដា​ មាន​អាយុ​១៧ ឆ្នាំ​​ រៀន​ថ្នាក់​ទី ១០ នៅ​វិទ្យាល័យ​មួយ​​​នៅ​ខេត្ត​ព្រះវិហារ​ នាង គឺ​ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន​ ៣​ នាក់​ប្រុស​១​ ស្រី​២​ ។ ចំណែក​ឯ​​ឪពុក​ម្ដាយ​ នាង​វិញ​គឺ​ជា​អ្នក​មាន​មុខ​មាត់​នៅ​ខេត្ត​ព្រះវិហារ៕​

ចុចអាន៖ល្បី​១​ប្រាវ​​ ឥឡូវ​ក្មួយ​ស្រី​​តូច​ ដេនី ក្វាន់ ​មាន​ទីផ្សារ​​សិល្បៈ​បាត់​

ចុចអាន៖ថា ល្អ​ហួស ស្រដៀង​តារា​ថៃ ឯ​ក្មួយ​ប្រុស​ ដេនី ក្វាន់ នេះ​ដូច​កូន​បារាំង​គ្មាន​ខុស

ចុចអាន៖អុញ​នុះ​! ក្មួយ​ស្រី​​​ ដេនី ក្វាន់ មាន​ផលិតករ​​តាម​សួរតម្លៃ​ខ្លួន​បាត់

​​​

អត្ថបទ៖ ឆុង ស៊ីណាន