ល្បី​១​ប្រាវ​​ ឥឡូវ​ក្មួយ​ស្រី​​តូច​ ដេនី ក្វាន់ ​មាន​ទីផ្សារ​​សិល្បៈ​បាត់​

  • 2017-09-27 06:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេច​មុខ​ត្រឹម​តែ​​រយៈ​ពេល​ខ្លី​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​នៅ​ពេល​នេះ​​ក្មួយ​ស្រី​ ដេនី ក្វាន់​ ត្រូវ​បាន​មហា​ជន​​ស្គាល់​ថា​ យ៉ាយ៉ា ទី​២​ កំពុង​តែ​មាន​ផលិតករ​ និង​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ទាក់​ទង​ឲ្យ​ថត​រឿង​ និង​ស្ប៉ត​​​​។

ទាក់​ទង​រឿង​រ៉ាវ​ខាង​លើ​នេះ​ដែរ​ អ្នកនាង ចោម ច័ន្ទ​ ដែល​ត្រូវ​ជា​ម្ដាយ​ យ៉ាយ៉ា ទី២​បាន​ប្រាប់​ Sabay ថា នៅ​ពេល​នេះ​កូន​ស្រី​របស់​ខ្លួន​​ពិត​ជា​​មាន​បណ្ដា​ផលិតកម្ម​​ទាក់​​ទង​ឲ្យ​ថត​រឿង​ និង​ស្ប៉ត​​ និង​​មាន​ប៉ុស្តិ៍​​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ក៏​បាន​ទាក់​ទង​មក​ដែរ​​។​

ម្ដាយ យ៉ាយ៉ា ទី​២​បន្ត​ថា​៖​“​កន្លង​មក​​បង ហ្វៃ សំអាង ​គាត់​ធ្លាប់​​ទាក់​ទង​មក​កូន​ខ្ញុំ​​ឲ្យ​ថត​រឿង​ "ពស់​កេង​កង​" តែ​ខ្ញុំ​មិន​ឲ្យ​ថត​ព្រោះ​គិត​ថា​កូន​នៅ​ក្មេង​​ពេក​​ ណា​មួយ​ខ្ញុំ​ចង់​ឲ្យ​គាត់​ខំ​​រៀន​សូត្រ​សិន​ ។ ​ក្រៅ​ពី​បង​ ហ្វៃ សំអាង ក៏​មាន​ផលិត​ករ​ផ្សេង​ទៀត​ដែល​ចង់​បាន​គាត់​ថត​រឿង​។ ចំពោះ​ទូរទស្សន៍​វិញ​មាន​ PNN និង MY TV ​ទាក់​​ទង​គាត់​ឲ្យ​ចូល​រួម​កម្មវិធី​ក្នុង​សប្ដាហ៍​នេះ​"។​​

គួរ​បញ្ជាក់​ថា​ក្មួយ​ស្រី​ ដេនី ក្វាន់ ដែល​​មហា​ជន​​​ឲ្យ​រហស្សនាម​​​ជា​ យ៉ាយ៉ា ​ទី​២​ មាន​ឈ្មោះ​ពិត​ នាង ល្អហួស ​មាន​អាយុ ៨ ឆ្នាំ​ រៀន​ថ្នាក់​ទី៤ ជា​ទី​៣ ក្នុង​ចំណោម​បង​ប្អូន​៣​នាក់ ​ប្រុស​២ ស្រី​១​៕​​​​​​​​​​​​​​​​

ចុចអាន៖តារា​ស្រី​២​រូប​មាន​ឈាម​ប្រភេទ​ AB​ អាច​ជួយ​ យូឌីស្កូ​ បាន​​ធូរស្បើយ​​មួយ​កម្រិត​

ចុចអាន៖រឿង​​លម្អិត ខ្ញុង សែន​ព្រេន​ជា​មួយ​នាយ​កៃដ ធ្វើ​ជា​ប្ដី​ប្រពន្ធ​

ចុចអាន៖PeyPey Dy បក​ស្រាយ​លម្អិត​​ជុំវិញ​នារី​ម្នាក់​ថត​រូប​ផ្អែម​ល្ហែម​ជាមួយ​ខ្លួន

អត្ថបទ៖ ឆុង ស៊ីណាន