បេក្ខជន​ American Idol ម្នាក់​ធ្វើ​ឲ្យ​ Katy Perry លង់​ស្នេហ៍​ដក​ចិត្ត​មិន​រួច

  • 2018-03-13 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 98

ចន្លោះមិនឃើញ

កម្មវិធី​ American Idol​ រដូវ​កាល​ថ្មី​ទើប​តែ​ចាប់​ផ្ដើម​ចាក់​ផ្សាយ​ ហើយ​ថ្មី​ៗ​នេះ​មាន​បេក្ខជន​ម្នាក់​ឈ្មោះ Trevor បាន​ចូល​មក​ Audition ដែល​ធ្វើ​ឲ្យ​តុ​គណៈកម្មាធិការ​មាន​ភាព​មិន​ប្រក្រតី​។ គ្រាន់​តែ​បេក្ខជន​ម្នាក់​នេះ​បាន​ចូល​មក​ដល់​ ហើយ​ចាប់​ផ្ដើម​សំណេះ​សំណាល​បន្តិច ស្រាប់​តែ Katy Perry ភ្លាត់​មាត់​ថា​៖ "អ្នក​ពិត​ជា​សង្ហា​ណាស់"។

បន្ទាប់​មក​ Katy ក៏​​នៅ​តែ​បន្ត​សរសើរ​បេក្ខជន​រូប​នេះ​រហូត​ដល់​ច្រៀង​ចប់។ គួរ​ឲ្យ​សោក​ស្ដាយ​គ្រាន់​តែ​ Audition បាន​បញ្ចប់​​ សង្សារ​របស់​ Trevor ក៏​រត់​ចូល​មក​ឱប​ខ្លួន ដែល​ធ្វើ​ឲ្យ​ Katy ខក​ចិត្ត​និង​រត់​ទៅ​ក្រោយ​ឆាក​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច ដោយ​សារ​តែ​ខ្មាស​​នារី​​ម្នាក់​​នោះ​​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ Katy បាន​មក​ឱប​ Trevor មុន​ពេល​ចេញ​ទៅ​ក្រៅ​បំពេញ​បំណង​នាង ហើយ​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ទាយ​ដឹង​នោះ​គឺ បេក្ខជន​រូប​នេះ​ទទួល​បាន​សំបុត្រ​ទៅ​ហូលីវូដ​ដោយ​ងាយ​ស្រួល។

ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ ពី​សម្រស់​របស់​ Trevor?

ទស្សនា​វីដេអូ​នេះ​ខាង​ក្រោម៖

អាន​អត្ថបទ៖


ប្រភព៖ facebook   ប្រែ​សម្រួល៖ ធារ៉ូ