Busquets ប្រាប់​មូលហេតុ​ ហេតុ​អ្វី​ Messi​ មិន​​ទៅ​លេង​​ក្លឹប​នៅ​អង់គ្លេស

  • 2018-03-14 02:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​រួម​​ក្រុម Sergio Busquets បាន​ស្រាយ​ចម្ងល់​ថា Messi នឹង​មិន​អាច​ផ្លាស់​នៅ​ក្លឹប​នៅ  Premier League ពី​ព្រោះ​តែ​គេ​មាន​អ្វី​ៗ​គ្រប់​យ៉ាង​នៅ Barcelona។

Lionel Messi បាន​ត្រលប់​មក​ចូលរួម​ហ្វឹកហាត់​វិញ​ហើយ​កាល​ពី​ម្សិលមិញ ក្រោយ​សម្រាក​មើល​ថែ​ភរិយា​សម្រាល​កូន​ទី​៣។ កីឡាករ​អាហ្សង់ទីន នឹង​មាន​ភារកិច្ច​នៅ​យប់​នេះ​ ដើម្បី​ជួយ Barca លេង​ទល់​នឹង​ជើង​ខ្លាំង​ Chelsea​ ក្នុង​ជើង​ទី​ពីរ Champions League  ខណៈ​ជើង​ទី​មួយ​ស្មើ​គ្នា ១-១។

មុន​ការ​ប្រកួត​មក​ដល់​ Sergio Busquets ត្រូវ​បាន​សាកសួរ ហេតុ​អ្វី Messi មិន​ព្រម​ផ្លាស់​ទៅ​លេង​​នៅ Premier League ម្ដង? កីឡាករ​អេស្ប៉ាញ​បាន​តប​នឹង​សំនួរ​​ថា៖ "ពេល​ដែល​អ្នក​នៅ​កន្លែង​មួយ​ដែល​មាន​អារម្មណ៍​ជា​ផ្ទះ​អ្នក ហើយ​អ្នក​ឈ្នះ​ពាន​ក្នុង​ក្លឹប និង​ខ្លួន​ឯង​ជា​ច្រើន​ ដូច្នេះ​ការ​ចាកចេញ​ទៅ​កន្លែង​ផ្សេង​ពិត​ជា​ពិបាក"។

Busquets បន្ត​ថា៖ "ពួក​យើង​ដឹង​ថា Premier League គឺ​ជា​លីក​​ដ៏​អស្ចារ្យ ប៉ុន្តែ​ គេ (Messi) មាន​អ្វី​ៗ​គ្រាប់​យ៉ាង​នៅ​ទី​នេះ គេ​នឹង​មិន​អាច​រក​ទ្រនំ​ថ្មី​ផ្សង​ទេ"។ Messi ទើប​តែ​ទទួល​សមាជិក​ថ្មី​ដែល​ជា​កូន​ទី​បី​មាន​ឈ្មោះ​ថា Ciroជាមួយ​ភរិយា  Antonella៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម