គ្រូ​ថ្នាល​ប្រដាល់​សកល​បច្ចុប្បន្ន​ មាន​ប្រវត្តិ​ជើងឯក​៤សម័យ​ជំនាន់មុន

  • 2018-03-15 04:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​វិស័យ​ប្រដាល់​អ្នក​គាំទ្រ​ភាគ​ច្រើន​ស្គាល់​គុន​ខ្មែរ​ និង​ស្គាល់​គ្រូ​ជា​ច្រើន​ ជា​ពិសេស​ជម្រើស​ជាតិ​ទាំង​ឈុត​ធំ​ និង​ថ្នាល​ ប៉ុន្តែ​ប្រដាល់​សកល​វិញ​ប្រហែល​ជា​មិន​សូវ​មាន​អ្នកស្គាល់​នោះ​ឡើយ​ ឥលូវ​នេះ​ Sabay​ នឹង​បង្ហាញ​អំពី​គ្រូ​ជម្រើស​ជាតិ​ថ្នាល​ប្រដាល់​សកល​វិញ​ម្ដង​ និង​ការ​បង្វឹក​ខ្លះ​ៗ​ទៀត។​

ទី១​៖

  • ឈ្មោះ​ ជ័យ​ ណារ៉ា​

  • អាយុ​ ៥៦ឆ្នាំ​

  • ទី​កន្លែង​កំណើត​ ភ្នំពេញ

  • ទីលំនៅ​បច្ចុប្បន្ន​ ភ្នំពេញ

  • ជា​អតីត​កីឡាករ​អំឡុង​ឆ្នាំ​ ១៩៨០

  • បច្ចុប្បន្ន​ក៏​ជា​អាជ្ញាកណ្ដាល ចៅក្រមនៅស​ង្វៀនបាយ័ន

លោកគ្រូ ជ័យ​ ណារ៉ា​ កាល​នៅ​ជា​កីឡាករ​

ទី២​៖

  • ឈ្មោះ​ សួស​ លីណា​

  • អាយុ​ ៣០​ឆ្នាំ​

  • ទី​កន្លែង​កំណើត​ ភ្នំពេញ

  • ទីលំនៅ​បច្ចុប្បន្ន​ ភ្នំពេញ

  • ជា​អតីត​កីឡាករ​អំឡុង​ឆ្នាំ​ ១៩៨៨​

  • បច្ចុប្បន្ន​ក៏​ជា​ចៅក្រម អាជ្ញាកណ្ដាល​នៅ​សង្វៀន​អាស៊ីអាគ្នាយ៍

ប្រជុំ​ជួរពេលហ្វឹកហាត់ចប់

អត្ថបទ៖ នួន ស៊ីណា​