Google Assistant ពេលនេះ អាច​ប្រើ​បាន​នៅ​លើ​ iPad ហើយ​

  • 2018-03-15 03:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​បន្ថែម​មុខងារ​ Assistant នៅលើ​ iPhone ខណៈ​ពេល​នេះ​មុខងារ​នេះ​ក៏​អាច​ប្រើនៅលើ​ឧបករណ៍​ iPad។ 

មុខងារ Assistant លើ iPad ធ្វើការ​ដូច​នឹង Assistant លើ iPhone ដែរ។ វា​មិន​អាច​ប្រើប្រាស់​​បាន​ពេញលេញដូច​លើ Android device តែអាច​ធ្វើ​ការងារ​បាន​ច្រើន​គួរសម ដូចជា​បញ្ជា​បន្ថយ​ពន្លឺ ផ្ញើ​សារ ឬ Call ជា​វីដេអូ និង​កំណត់ Reminders។

Assistant លើ iPad សម្រប​ខ្លួន​បាន​ល្អ​លើ​អេក្រង់​ធំ​ទាំង​ផ្ដេក និង​បញ្ឈរ​។ អ្នក​អាច​ប្រើ​វាខណៈ​កំពុង​បើក​កម្មវិធី​ផ្សេង​ក៏​បាន​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី