បទ​ “We Can't Stop” របស់ Miley Cyrus ត្រូវ​តារា​ម្នាក់​ប្ដឹង​ថា​​​​លួច​អត្ថន័យ​ពី​បទ​​ចម្រៀង​ខ្លួន​

  • 2018-03-15 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សញ្ជាតិ​ Jamaica ម្នាក់​បាន​និយាយ​ថា Miley Cyrus គួរ​តែ​បញ្ឈប់​រក​ចំណូល​បាន​ពី​បទ "We Can't Stop” ព្រោះ​បទ​នេះ​គឺ​ដក​ស្រង់​ចេញ​ពី​អត្ថន័យ​របស់​បទ​ចម្រៀង​ខ្លួន​បញ្ចេញ​កាល​ពី​ឆ្នាំ ១៩៨៨។

តារា​ចម្រៀង​នេះ​មាន​ឈ្មោះ​ថា Flourgon ហើយ​នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​លោក​បញ្ជាក់​ថា បទ​ចម្រៀង​របស់ Miley ដែល​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១៣ ប្រើ​ប្រាស់​គន្លឹះ​ពី​បទ​ចម្រៀង​លោក​ "We Run Things"ជា​ច្រើន។ ជាក់​ស្ដែង​បទ​នេះ​មិន​ដែល​ជាប់​ចំណាត់​ថ្នាក់​អ្វី​នៅ​សហរដ្ឋ​អាមេរិក​ឡើយ​ ហើយ​ព្រម​ទាំង​បាន​បញ្ចេញ​ ៤​ឆ្នាំ​មុន​ពេល Miley កើត​។

នៅ​ក្នុង​ឯកសារ​បណ្ដឹង​នោះ Flourgon មិន​សំដៅ​ទៅ​លើ​បទ​ភ្លេង​និង ទំនុក​ច្រៀង​នោះ​ទេ ប៉ុន្តែ​ផ្ដោត​សំខាន់​ទៅ​លើ​ អត្ថន័យ​នៃ​បទ​ចម្រៀង​ទៅ​វិញ​ គឺ​អំពី​សារ​ដែល​ឲ្យ​អ្នក​ស្ដាប់​រស់​នៅ​និង​ជប់លៀង​សប្បាយ​ដោយ​គិត​ថា​ខ្លួន​ជា​ម្ចាស់​ការ​លើ​អ្វី​ទាំង​អស់​ដូច​ឃ្លា​មួយ​ថា "We Run Things” ចំណែក​ឯ​ឃ្លា​ក្នុង​បទ Miley គឺ "We Run Things, Things Don't Run We”។

តារា​រូប​នេះ​ប្ដឹង​ Miley Cyrus និង​ផលិតកម្ម​ចម្រៀង Sony នូវ​ទឹក​ប្រាក់​ ៣០០​លាន​ដុល្លារ​ ដែល​បាន​មក​ពី​ការ​ចែកចាយ​ សម្ដែង​ និង​លក់​បាន​ពី​បទ​នេះ៕

បទ​ចម្រៀង​របស់​លោក Flourgon៖

វីដេអូ​ចម្រៀង​បទ "We Can't Stop"៖

អាន​អត្ថបទ៖

ប្រភព៖ TMZ   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី