កាមេរ៉ា​ខ្នាត​តូច​កូន​កាត់ GoPro តម្លៃ​តែ​ជាង ៥០ ដុល្លារ​ទេ មាន​អ្នក​ត្រូវការ​អត់?

  • 2018-03-16 01:55:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi កំពុង​ស្ថិត​ក្នុង​គម្រោង​ត្រៀម​ចេញ​លក់​កូន​កាមេរ៉ា​ខ្នាត​តូច​ឲ្យ​ឈ្មោះ Small Silent AI ដែល​មាន​តម្លៃ​ត្រឹម ៣៤៩ យន់ ឬ​ក្បែរ ៥៥ ដុល្លារ។ មុខងារ​ពិសេស​របស់​កូន​កាត់ GoPro ម៉ូឌែល​នេះ អាច​គាំទ្រ​ការ​បញ្ជា​ដោយ​កាយវិការ​និង​ប្រើ​ផ្ទៃ​មុខ​មនុស្ស។

ឆ្លង​កាត់​បច្ចេកវិទ្យា Artificial Intelligence តួ​ខ្លួន​ក៏​បញ្ចូល​សារធាតុ​ម៉ាញេទិច​មក​ពី​នាយ អាច​ឆក់​ជាប់​ទៅ​កាន់​ឧបករណ៍​លោហធាតុ​ណាមួយ​បាន​យ៉ាង​ងាយ​ស្រួល។ ប្រើ​ Sensor កាមេរ៉ា BSI របស់ SAMSUNG មាន​ទំហំ 13MP គាំទ្រ​មុខងារ Phase Detection Auto-Focus និង​ល្បឿន​ចាប់​យក ០,៣ វិនាទី បន្សំ Aperture f/2.2។

ដំណើរការ​លើ​អង្គ​គណនា​ Quad-Core Cortex A53 រត់​នៅ​ល្បឿន ១,៣GHz ដោយ​មាន​អង្គ​ផ្ទុក 8GB បន្ថែម​រន្ធ​ដោត microSD ហើយ​រាល់​រូបភាព​ដែល​ផ្តិត​ចេញ​មក អ្នក​ក៏​អាច​ផ្ទេរ​ចូល​ទៅ​កាន់​ស្មាតហ្វូន។​

បច្ចេកវិទ្យា AI បាន​ជំរុញ​ឲ្យ​កូន​កាមេរ៉ា​មួយ​នេះ មាន​ភ្ជាប់​នូវ​មុខងារ Beauty Effect ជួយ​លើក​សម្រស់​អ្នក​ថត​ស្អាត​បែប​ធម្មជាតិ អម​ទំហំ​ខ្លួន​ស្រាល​ត្រឹម ៦៥ ក្រាម និង​ថាមពល​ថ្ម ៩១០mAh។ តាម​ការ​រំពឹង​ទុក Small Silent AI Camera នឹង​ចាប់​ផ្តើម​ដាក់​លក់​ចាប់​ពី​ថ្ងៃ​ទី ១៥ មេសា ​ត​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ កៅ រក្សា