ភ្លេច​ឬ​នៅ បណ្ដាញ​សង្គម Like Cambodia ស្រដៀង​​​នឹង Facebook ពេល​នេះ​...

  • 2018-03-16 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ាន សុវណ្ណ​រិទ្ធ ស្ថាបនិក​បង្កើត​បណ្ដាញ​សង្គម​ខ្មែរ Like Camboodia ដែល​បាន​លេច​រូបរាង​កាល​ពី​ឆ្នាំ ២០១៧ មាន​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​យ៉ាង​គំហុក រហូត​ដល់​គាំង Server ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ជួប​បញ្ហា Sign Up មិន​កើត។

លោកបាន​ប្រាប់​ឲ្យដឹង​ថា "ចំពោះ​បញ្ហា Server គាំង​ ពេល​នេះ​​កំពុង​ដោះ​ស្រាយ​តំឡើង Server ឲ្យ​ធំ​ជាង​មុន​ និង​បាន​ទាក់​ទង​ខាងអ្នក​ជំនាញ​មក​ជួយ​ដោះ​ស្រាយ​ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ងាយ​ស្រួល​​មិន​ពិបាក​ដូច​មុន​។

លោក​បន្ត​ថា​ “ប្រទេស​ដទៃ​ដូច​ចិន​ជាដើម គេ​មាន​បណ្តាញ​សង្គម Weibo ផ្ទាល់​ខ្លូន​ដែល​កំពុង​ពេញ​និយម អ៊ីចឹង​ខ្ញុំ​ក៏​ចង់​ឲ្យ​កម្ពុជា​មាន​បណ្តាញ​សង្គម​ខ្លួន​ឯង​ដែរ"។

វណ្ណារិទ្ធបញ្ជាក់​ថា មក​ដល់​ឥឡូវ​នេះ​ អ្នក​ប្រើប្រាស់បណ្ដាញ​សង្គម Like Cambodia មាន​ចំនួន​ ១ មុឺន​នាក់​​​ហើយ​។ លោក​សង្ឃឹម​ថា បើ​ដោះ​ស្រាយ​បញ្ហា​ផ្នែក Server ​នេះ​រួច​រាល់​ ចំនួន​អ្នក​ប្រើប្រាស់​នឹង​មាន​កើន​ឡើងចំនួន​អ្នក​ប្រើ​​ច្រើន​ជាង​មុន​​៕

ចុច​ដោនឡូត នៅ​ទីនេះ Play Store | App Store ឬ​ចូល​ទៅ​កាន់វិបសាយ Likecambodia

អត្ថបទ៖ រក្សា