សុំ​ទាន​សោះ ជិះ​ដល់​ឡាន​មែរសឺដែស​តម្លៃ​រាប់​ម៉ឺន​ដុល្លារ(វីដេអូ)

  • 2014-11-13 15:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីរ​នាក់​ម្ដាយ​កូន​កំពុង​សុំ​ទាន​តាម​ផ្លូវ បន្ទាប់​មក​ឡើង​ជិះ​រថយន្ត​​ស៊េរី​ទំនើប Mercedes ត្រូវ​គេ​ថត​សកម្មភាព​បាន កំពុង​ល្បីល្បាញ​យ៉ាង​ខ្លាំង​តាម​បណ្ដាញ​សារព័ត៌មាន​នានា។ នាង Melissa Smith ដែល​រស់​នៅ​ក្រុង San Diego រដ្ឋ California គឺ​ជា​អ្នក​ឃើញ​ផ្ទាល់​ភ្នែក និង​ជា​អ្នក​ផ្ដិត​យក​រូប​ភាព​ទាំង​នោះ។

 

 

នាង Melissa ​និយាយ​ថា នាង​បាន​ឃើញ​មនុស្ស​ស្រី​ដែល​មាន​ផ្ទៃ​ពោះ​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​តែង​តែ​មក​សុំ​ទាន​នៅ​តំបន់​នេះ​រៀងរាល់​ចុង​សប្ដាហ៍​អស់​រយៈ​ពេល ២​សប្ដាហ៍​មក​ហើយ។ រាល់​ពេល ពួក​គេ​ទាំង​ពីរ​នាក់​តែង​តែ​កាន់​ស្លាក​មួយ​ដែល​សរសេរ​ថា "Please help” មាន​ន័យ​ថា​ជា​ភាសាខ្មែរ​ថា "សូម​ជួយ​ផង" ហើយ​មនុស្ស​ជា​ច្រើន​ ជា​មធ្យមក្នុង​រយៈ​ពេល៥​នាទី​មាន​៥​នាក់​ តែង​តែ​ផ្ដល់​លុយ​ឲ្យ​ពួក​គេ។

 

 

នៅ​សប្តាហ៍​នេះ នាង Melissa បាន​យក​ឡាន​មក​បញ្ចូល​ហ្គាស​ជិត​កន្លែង​ដែល ២​នាក់​ម្ដាយ​កូន​នោះ​សុំ​ទាន​​ទៀត ស្រាប់​តែ​ឃើញ​ពួក​គេ​ឡើង​ជិះ​ឡាន Mercedes ពណ៌​ខ្មៅ​មួយ​គ្រឿង ដែល​មាន​មនុស្ស​ប្រុស​ម្នាក់​បើក​ចេញ​ទៅ។ នាង Melissa បាន​ប្រាប់​សារព័ត៌មាន KGTV​ ថា "ខ្ញុំ​ឃើញ​ពួក​គេ​ទាញ​ក្មេង​ប្រុស​នោះ​ឡើង​ឡាន Mercedes មួយ​គ្រឿង... ខ្ញុំ​គិត​ថា Wow!!! ឡាន Mercedes-Benz...​មិន​ដែល​ឃើញ​គេ​ជិះ​សោះ ហើយ​ក៏​មិន​មែន​អា​ចាស់​ដែរ គឺ​ឡាន Mercedes ស៊េរី​ថ្មី"។ ឡាន​នោះ​ម៉ាក Mercedes E320 ដែល​អាច​មាន​តម្លៃ​ចន្លោះ​ពី ៥១០០០​ដុល្លារ ទៅ​ដល់ ១០០០០០​ដុល្លារ។

 

​​​​​​​ដោយ​ឃើញ​ប្លែក​ភ្នែក​បែប​នេះ នាង Melissa ក៏​ផ្អាក​ការ​បញ្ចូល​ហ្គាស​ភ្លាមៗ ហើយ​បើក​ឡាន​​ដេញ​តាម ដោយ​​ថត​រូប​ឡាន​ស៊េរី​ទំនើប​ដែល​អ្នក​សុំ​ទាន​ជិះ ព្រម​ទាំង​ស្លាក​លេខ​ផង​ដែរ។ នាង​បាន​ឃើញ ពួក​គេ​រាប់​លុយ​លើ​ឡាន ថែម​ទាំង​សើច​ដាក់​គ្នា ឯ​កូន​តូច​នោះ​វិញ​នៅ​អង្គុយ​កៅអី​មុខ​ជាមួយ​គ្នា។ ​បន្ទាប់​ពី​ដេញ​តាម​មើល​មួយ​សន្ទុះ Melissa បាន​ឃើញ​ឡានMercedes នោះ​ឈប់​នៅ​ជិត​ហាង​មួយ​កន្លែង ហើយ​ម្ដាយ​កូន​បាន​ចុះ​ពី​លើ​ឡាន​និង​ទាញ​​ស្លាក​​មក​ដាក់​សុំ​ទាន​បន្ត​ទៀត។ ​​​

 

 

ក្រោយ​បែក​ធ្លាយ​រឿង​អាស្រូវ​នេះ គេ​បាន​រក​ឃើញ​ថា ស្លាក​លេខ​ឡាន Mercedes ស៊េរី​ទំនើប​នោះ​បាន​ដាក់​ឈ្មោះ​ស្ត្រី​ម្នាក់ ដែល​ស្នាក់​នៅ​អគារ​ជួល​មួយ​កន្លែង​តម្លៃ​ប្រហែល ២៥០០​ដុល្លារ​ក្នុង​មួយ​ខែ។ ទោះ​យ៉ាង​ណា អ្នក​នៅ​ជិត​នោះ​បាន​និយាយ​ថា អ្នក​ជួល​អគារ​បាន​រើ​ចេញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយ​ក៏​មិន​ដឹង​ថា​ទៅ​នៅ​ទី​ណា​ដែរ។ ប៉ូលិស​បាន​និយាយ​ថា គ្មាន​នរណា​រាយការណ៍​ពី​ដំណឹង​របស់​អ្នក​ទាំង ៣​នាក់​នោះ​ទេ ចាប់​តាំង​ពី​បែក​ធ្លាយ​រឿង​នេះ​លើ​បណ្ដាញ​សារព័ត៌មាន​រួច​មក៕ ​

 

​សូមទស្សនាវីដេអូ៖

 

http://youtu.be/CynYgP8PcWc

 

ចុចអាន៖ កុំ​ចេះ​តែ​ហ៊ាន​ចត​ឡាន​ផ្តេស​ផ្តេស​ ប្រយ័ត្ន​គេ​រអ៊ូ​ជេរ​

 

ចុចអាន៖ ចិត្ត​ខ្លាំង​មែន! គ្រាន់​តែ​ផាក​ពិន័យ​តិចតួច ចាក់​សាំង​ដុត​ឡាន​ចោល

 

ប្រែ​សម្រួលគង់ វិសាល

ប្រភពdailymail

អត្ថបទថ្មី