OPPO F7 អាច​នឹង​មាន​កាមេរ៉ា​បំពាក់​ AI ឯ​អេក្រង់​ពេញ​ស្ទើរ​តែ​គ្មាន​គែម

  • 2018-03-18 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO F7 Youth អាច​នឹង​មាន​វត្តមាន​ពេល​ខាងមុខ​ ខណៈ​មាន​ទំហំ​ Storage ដល់​ទៅ​ ១២៨GB និង​អេក្រង់​ស្ទើរ​តែ​ពេញ​ផ្ទៃ​ខាងមុខ​។ បើ​ពិនិត្យ​មើល​ឈ្មោះ​ ម៉ូដែល​នេះ​ហាក់​តម្រូវ​ទីផ្សារ​យុវជន​ ជាមួយ​នឹង​ការ​រចនា​ដ៏​ទាក់ទាញ​។

កាមេរ៉ា​មុខ​ OPPO F7 Youth អាច​មាន​ទំហំ ២៥MP បំពាក់​បច្ចេកវិទ្យា​ AI ជួយ​ដល់​គុណភាព​រូបភាព​ ឧទាហរណ៍​ ពេល​ថត​ Selfie មនុស្ស​មួយ​ក្រុម​ AI បំពាក់​លើ​កាមេរ៉ា​មុខ​នឹង​សម្រួល​ពន្លឺ​ ជួយ​កាត់បន្ថយ​កម្រិត​ Noise ឲ្យ​ទិដ្ឋភាព​បង្ហាញ​ច្បាស់​ល្អ​។

លក្ខណៈសម្បត្តិ​លេច​ធ្លាយ​ផ្សេង​ទៀត​រួមមាន​ ប្រើ​ Chip MediaTek, មាន​ AR Stickers, រន្ធកាស​ 3.5 ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ ប៊ុនធឿន