ក្រុមហ៊ុនអាកាសចរថៃ ប្រកាសមិនលក់សំបុតឲ្យអ្នកធាត់ៗ ព្រោះរឿងមួយ
- 2018-03-17 06:29:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនអាកាសចរថៃ ប្រកាសមិនលក់សំបុតឲ្យអ្នកធាត់ៗ ព្រោះរឿងមួយ
ចន្លោះមិនឃើញ
កាលពីដើមខែនេះ ក្រុមហ៊ុនអាកាសចររដ្ឋក្នុងប្រទេសថៃ បានប្រកាសថានឹងមិនលក់សំបុត្រយន្តហោះឲ្យភ្ញៀវណាដែលមានទំហំចង្កេះធំជាង ១៤៤ សង់ទីម៉ែត្រសម្រាប់ Business Class របស់យន្តហោះ Boeing ៧៨៧-៩នោះទេ។
លោក Pratthana Pattanasirim នាយកផ្នែកសុវត្ថិភាពនិងជើងហោះហើរ បានពន្យល់កាលពីម្សិលមិញថា កៅអី Business Class នៅលើយន្តហោះ Boeing ៧៨៧-៩ ត្រូវបានបំពាក់ជាមួយខ្សែក្រវាត់សុវត្ថិភាព និងប្រព័ន្ធពោងសុវត្ថិភាពថ្មី ដូច្នេះហើយអ្នកដំណើរដែលមានទំហំចង្កេះលើសពី ១៤៤ សង់ទីម៉ែត្រនឹងមិនអាចពាក់ខ្សែក្រវាត់បានទេ។
លោក Pratthana និយាយថា "ប្រសិនបើយើងអនុញ្ញាតមនុស្សឲ្យចូលក្នុង Businnes Class ហើយពួកគេមិនអាចពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពបាន នោះអាកាសយានិកមិនអាចហោះហើរបានទេ ដោយសារតែវាមិនមានស្តង់ដារសុវត្ថិភាពត្រឹមត្រូវ ដូច្នេះយើងនឹងមិនលក់សំបុត្រដល់មនុស្សពួកគេទេ។”
គួរឲ្យដឹងថា ទោះបីជាមានការកំណត់ខាងលើសម្រាប់ Business Class យ៉ាងណាក្ដី ក្រុមហ៊ុនអាកាសចរថៃមិនមានការកំណត់ណាមួយសម្រាប់ Economy Class នោះទេ៕
ចុចអាន ៖
ថៃ នឹងចេញក្រដាសប្រាក់ថ្មី ៥ ប្រើព្រះឆាយាល័ក្ខណ៍ស្ដេចបច្ចុប្បន្ន
ថៃពិន័យក្រុមហ៊ុនសាងសង់រថភ្លើងអាកាសជិត ១ពាន់ដុល្លារ ក្រោយធ្វើរឿងហួសចិត្តមួយ