ទើប​រក​ឃើញ​ដំណោះស្រាយ​ថ្មី អាច​ដោះ​កូដ​អេក្រង់ iPhone មិន​ឲ្យ​បាត់​ទិន្នន័យ​ម៉ាស៊ីន

  • 2018-03-19 01:20:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ច្រើន​គ្នា​ហើយ​ដាក់​លេខ​កូដ​សម្ងាត់​លើ iPhone ស៊យ​អី​សុខៗ​ភ្លេច​ដោយ​ខ្លួន​ឯង រហូត​ត្រូវ​បង្ខំ​ចិត្ត​ទៅ​ឲ្យ​ជាង Restore ម៉ាស៊ីន​ថ្មី បាត់​ទិន្នន័យ​សំខាន់​ឥត​អំពើ។ ប្រអប់​មួយ​ឲ្យ​ឈ្មោះ GrayKey កំពុង​ទទួល​ការ​ចាប់​អារម្មណ៍ ពី​អ្នក​ប្រើប្រាស់​ក្រៅ​ស្រុក ដោយ​បញ្ជាក់​ថា​តម្លៃ​ដោះ​ក្នុង​ iPhone មួយ​គ្រឿង​ថ្លៃ​ប្រហែល ៥០ ដុល្លារ និង​រាវ​រហូត​ដល់​ឃើញ​កូដ​សម្ងាត់​ពិត​ប្រាកដ ហើយ​ពុំ​បាត់​ឯកសារ​អ្វី​ទាំង​អស់។

រូបតំណាងប្រអប់ GrayKey

ដំណើរការ​នៃ​ GrayKey ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ **Malwarebytes Labs** ទម្លាយ​ដូច្នោះ​ថា​ប្រអប់​នោះ​មាន​រាង​ ៤ ជ្រុង អម​ខ្សែ Lightning ចំនួន ២ ដោត​ភ្ជាប់​ពី​ប្រអប់​ស្រាប់។ នៅ​ពេល​អ្នក​ដោត​ឧបករណ៍​ដែល​ជាប់​កូត​សម្ងាត់​ចូល​ទៅ វា​នឹង​រាវ​តាម​ប្រភេទ​កូដ ៤ ខ្ទង់ ប្រើ​ពេល​យ៉ាង​យូរ ២ ទៅ ៣ ម៉ោង ស្រប​ពេល​ប្រភេទ​កូដ ៦ ខ្ទង់​ត្រូវ​ការ​ពេល​ដល់​ច្រើន​ថ្ងៃ​ក៏​ថា​បាន។

ដំណើរការ​នេះ​អាច​ថា​ជា​ប្រព័ន្ធ​ធ្វើ​ការ​ទស្សន៍ទាយ​កូដ​សម្ងាត់​រាប់ពាន់​ខ្ទង់ ហើយ​ទិន្នន័យ​នឹង​បង្ហាញ​ទៅ​លើ​អេក្រង់​ទូរសព្ទ ទាក់ទង​នឹង​កូដ​សម្ងាត់​ដែល​រក​ឃើញ ក៏​ដូច​ជា​ថេរវេលា​ស្វែងរក។​ យ៉ាងណាមិញ​តាម​ការ​កត់​សម្គាល់ ប្រអប់​នេះ​គាំទ្រ​ដល់​ជំនាន់ iPhone X ដំណើរការ​លើ iOS 11.2.5 ថែម​ទៀត​ផង ម្ល៉ោះ​ត្រឹម​ជំនាន់ iPhone សេរ៊ី​ទាប​ឬ iOS 10 មិន​ជា​បញ្ហា​ចោទ​អ្វី​ឡើយ។

គូស​បញ្ជាក់​ថា​ការ​ដោះ​កូដ​មិន​ឲ្យ​បាត់បង់​ទិន្នន័យ កន្លង​ទៅ​ក៏​ធ្លាប់​លេច​លឺ​ថា​មាន​ជាង​ជួលជុល​នៅ​ប្រទេស​កម្ពុជា​អាច​ធ្វើ​បាន​ដូច​គ្នា ប៉ុន្តែ​សម្រាប់​ជំនាន់ iOS ថ្មី​បែប​ណា​នោះ យើង​ពុំ​ទាន់​ទទួល​ដំណឹង​ច្បាស់​ការ​នៅ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា