រូបភាពប៉ុន្មានសន្លឹក មានគេហ៊ានអះអាងថាថតចេញពីកាមេរ៉ា Huawei P20
- 2018-03-19 01:25:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពប៉ុន្មានសន្លឹក មានគេហ៊ានអះអាងថាថតចេញពីកាមេរ៉ា Huawei P20
ចន្លោះមិនឃើញ
ក្រុមហ៊ុន Huawei បានប្រកាសរួចហើយ ថាស្មាតហ្វូនជំនាន់ក្រោយ P20/P20 Pro នឹងដាក់បង្ហាញនា ថ្ងៃទី ២៧ មិនា ឆ្នាំ ២០១៨ ប៉ុន្តែមុនប្រហែល ១ សប្ដាហ៍ ក្រុមការងារ CNET ស្រាប់តែទទួលរូបភាពប៉ុន្មានសន្លឹក ដែលហ៊ានអះអាងថាបានផ្តិតចេញពីកាមេរ៉ាម៉ូឌែល P20។
តាមការត្រួតពិនិត្យទិន្នន័យរូបភាព បានបង្ហាញថារូបនោះថតតាំងពីថ្ងៃទី ២៣ កុម្ភៈ ប្រើស្មាតហ្វូនកំណែម៉ាស៊ីនលេខ EML-AL00 ដែលសន្មតជាម៉ូឌែល Huawei P20 មានប្រើកាមេរ៉ាក្រោយទំហំ 16MP អម Aperture f/1.6 និង f/2.4 ដោយគុណភាពផ្តិតចេញមក ក៏មិនខុសពី Teaser ដែលក្រុមហ៊ុនធ្លាប់បង្ហាញ ថាត្រកូល P ឆ្នាំក្រោយ មានសមត្ថភាពខ្លាំងខាងចាប់យករូបភាពនៅទីតាំងខ្សោយពន្លឺ។
តាមការរំពឹងទុក P20 នឹងប្រើអេក្រង់ IPS LCD កម្រិត FHD+ មានមាត្រដ្ឋាន ១៩:៩ ដំណើរការលើឈីប Kirin 970 បំពាក់ RAM 4GB/6GB បន្ថែមអង្គផ្ទុក 64/128GB ប៉ុន្តែគ្មានរន្ធដោត microSD Card។ កាមេរ៉ាមុខថត Selfie បានច្បាស់ល្អនូវកម្រិត 24MP និងប្រើប្រព័ន្ធ Android 8.1 Oreo សម្របផ្ទៃ EMUI ជំនាន់ 8.1 ចុងក្រោយគេបង្អស់ទៀតផង។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ទោះលក់ភាគហ៊ុនឲ្យ Google តែ HTC កំពុងសំងំផលិតស្មាតហ្វូនស៊េរីថ្មីមួយទៀត
លែងទិញរបស់ Baseus បានគ្រប់កន្លែងទៀតហើយ ក្រោយក្រុមហ៊ុនមួយនាំចូលផ្ដាច់មុខនៅខ្មែរ