"បងស្រី Mark Zuckerberg” សុខចិត្តដើរចេញពី Facebook ព្រោះមិនចង់ឮពាក្យមួយម៉ាត់
2018-03-19 01:57:11
ចំនួនមតិ 0
|
ចំនួនចែករំលែក 0
ចន្លោះមិនឃើញ
Randi Zuckerberg បាននិពន្ធសៀវភៅចំនួន ៤ ក្បាល, បង្កើតក្រុមហ៊ុន Media ផ្ទាល់ខ្លួន និងបានកាន់កាប់កម្មវិធីទូរទស្សន៍មួយចំនួន។ ត្បិតថាមានសមិទ្ធផលច្រើនបែបនេះក្ដី ប៉ុន្តែនាងបានទទួលស្គាល់ថាកេរ្តិ៍ឈ្មោះរបស់ខ្លួនត្រូវបានបាំងបិទដោយ Mark Zuckerberg ដែលជាប្អូនប្រុស និងជាអ្នកបង្កើត Facebook។
ពាណិជ្ជកម្ម
Randi ធ្លាប់និយាយទៅកាន់កាសែត New York Times ថា ៖ "គ្រប់អត្ថបទទាំងអស់ដែលចុះផ្សាយពីខ្ញុំ បានចាត់ទុកខ្ញុំជា Randi Zuckerberg បងស្រីរបស់ Mark។ ប្រហែលជាថ្ងៃណាមួយ អ្នកគ្រប់គ្នានឹងមិនហៅខ្ញុំបែបនេះទៀតនោះទេ”។
នៅឆ្នាំ ២០០២ Mark បានចូលរៀននៅសកលវិទ្យាល័យ Harvard ជាមួយបងស្រី។ ស្របពេលដែល Randi បញ្ចប់ការសិក្សានៅឆ្នាំ ២០០៣ Mark បែរជាសម្រេចបោះបង់ចោលការសិក្សា។
ក្រោយបញ្ចប់ការសិក្សា Randi បានផ្លាស់ទៅរស់នៅទីក្រុង New York ដោយបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ "Forbes on Fox” ជាជំនួយការផលិតករដោយបានប្រាក់ចំណូល ៣២ ០០០ ដុល្លារក្នុងមួយឆ្នាំ។
នៅឆ្នាំ ២០១១ ក្នុងបទសម្ភាសន៍ជាមួយកាសែត New York Times Randi បាននិយាយថា Mark បានសម្ដែងការព្រួយបារម្ភទៅកាន់ម្ដាយរបស់ខ្លួន ដោយនិយាយថាអាជីពបងស្រីរបស់ខ្លួនមិនអាចទៅមុខបាន។
ដូចនេះហើយនៅឆ្នាំ ២០០៤ Mark ក៏បានឲ្យសំបុត្រយន្តហោះទៅបងស្រីមួយសន្លឹក ដើម្បីធ្វើដំណើរទៅកាន់ការិយាល័យ Facebook និងនិយាយថា ៖ "ខ្ញុំគិតថាបងនឹងចូលចិត្តវា”។
ចុងក្រោយបងស្រីរបស់ Mark ក៏បានសម្រេចថាចូលធ្វើការនៅ Facebook ដោយកាន់តំណែងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ។
Randi, Mark Zuckerberg និង Katy Perry
នៅឆ្នាំ ២០០៩ ក្នុងកម្មវិធី Republican National Convention បងស្រី Mark រូបនេះបាននិយាយបើកចំហអំពីសេវាកម្មទទួលភ្ញៀវដែលមិនល្អនៅ Facebook ធ្វើឲ្យ Mark មិនសប្បាយចិត្តជាខ្លាំង។