ញាក់សាច់! ​ចាន់ វឌ្ឍនាកា ​ជិះ Rang Rover ​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ

  • 2018-03-19 03:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ ​គេ​ប្រទះ​ឃើញ​ខ្សែ​ប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា ​ជិះ​ឡាន​ទំនើប​សេរី​ថ្មី Rang Rover Sport ​មួយ​គ្រឿង អំឡុង​ពេល​រូបគេ​ទៅ​មើល​ការ​ប្រកួត​រវាង​ក្រុម វិសាខា ​ជាមួយ​ភ្នំពេញ​ក្រោន។

វត្តមាន​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សរសើរ​ចំពោះ វឌ្ឍនាកា ​ដែល​មក​ដល់​កម្ពុជា​ភ្លាម ​ទៅ​ទស្សនា​ការ​ប្រកួត​លីគ​កំពូល​ភ្លាម ​ហើយ​អម​ជាមួយ​ឡាន​សេរី​ទំនើប​នេះ​ថែម​ទៀត។ បើ​តាម​ប្រភព​មិន​ហាន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា​នេះ​ជា​ឡាន​ថ្មី​របស់​ខ្សែ​ប្រយុទ្ធ​កម្ពុជា​រូប​នេះ ហើយ​តម្លៃ​វិញ​បើ​តាម​ទីផ្សារ​អាច​ជាង​១០​ម៉ឺន​ដុល្លារ​ឯ​ណោះ៕

អត្ថបទ៖ មុន្នីរម្យ