Karlie Kloss បក​ស្រាយ​ពាក្យចចាមអារ៉ាម​រឿង​ឈ្លោះ​គ្នា​ជាមួយ Taylor Swift

  • 2018-03-19 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល Karlie Kloss បាន​និយាយ​ថា៖ "កុំ​ចេះ​តែ​ជឿ​អ្វី​ដែល​អ្នក​បាន​អាន" នៅ​ពេល​​បក​ស្រាយ​ពី​បញ្ហា​ពាក្យ​ចចាមអារ៉ាម​ពី​ការ​បែក​បាក់​មិត្តភាព​របស់​នាង​និង​តារា​ចម្រៀង Taylor Swift។

កាល​ពី​ខែ​សីហា​ឆ្នាំ​មុន Taylor បាន​បញ្ចេញ​វីដេអូ​ចម្រៀង​សម្រាប់​បទ "Look What You Made Me Do” បង្ហាញ​ពី​ឈុត​នាង​ពាក់​អាវយឺត​ដែល​មាន​សរសេរ​ឈ្មោះ​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​នាង ប៉ុន្តែ​មិន​បាន​ឃើញ​ឈ្មោះ Karlie នៅ​ទី​នោះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Karlie និង Taylor មិន​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ទី​សាធារណៈ​ជាមួយ​គ្នា​ទាំង​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​សង្ស័យ​ថា​អ្នក​ទាំង​ពីរ​បាន​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​គ្នា​បាត់​ទៅ​ហើយ។

ក៏​ប៉ុន្តែ​ថ្មីៗ​នេះ​មាន​ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន E!News ថា​អ្នក​ទាំង​ពីរ​គឺ​នៅ​តែ​ជិតស្និទ្ធ​នឹង​គ្នា​នៅ​ឡើយ ជាក់ស្ដែង​កាល​ពី​ខែ​ធ្នូ Karlie បាន​បង្ហោះ​សារ​អបអរ​ថ្ងៃ​ខួប​កំណើត​ឲ្យ​ Taylor ជាមួយ​នឹង​រូបថត Selfie ពីរ​បី​សន្លឹក​ផង​ដែរ។

កាល​ពី​ថ្ងៃ​សុក្រ​នេះ​ដែរ តារា​ម៉ូដែល​រូប​នេះ​បាន​សម្ភាសន៍​ដោយ​សារព័ត៌មាន New York Time ថា​នាង​និង Taylor នៅ​តែ​បន្ត​ទាក់ទង​គ្នា​ជា​មិត្ត​ល្អ​និង​និយាយ​គ្នា​ជា​ញឹកញាប់។ នាង​ព្រម​ទាំង​បញ្ជាក់​ថា៖​​ "កុំ​ចេះ​តែ​ជឿ​រឿង​គ្រប់​យ៉ាង​ដែល​អ្នក​អាន"៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ