Gamer ប្រចាំ​ YouTube ទាំង​ ១០ រូប​ មាន​អ្នក​គាំទ្រ​ច្រើន​បំផុត

  • 2018-03-19 07:44:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gamer ជា​ពាក្យ​ប្រើ​សម្គាល់​លើ​អ្នក​ដែល​មាន​ជំនាញ​លេង​ហ្គេម​​យូរ​ឆ្នាំ​ ហើយ​មាន​ Gamer ខ្លះ​បាន​យក​ទេពកោសល្យ​របស់​ខ្លួន​ទៅ​ដាក់​បង្ហាញ​លើ​ YouTube ​ដោយ​សង្ឃឹម​ថា​អាច​រក​ចំណូល​បាន​ពី​​ការ​លេង​ហ្គេម​។ នៅ​លើ​ YouTube មាន​ Gamer ជា​ច្រើន​រូប​ ប៉ុន្តែ​ ១០ រូប​ខាង​ក្រោម​​នេះ​មាន​ចំនួន​ Subscriber ច្រើន​បំផុត ៖

១០. rezendeevil (១៥,៨ លាន​នាក់)

Pedro Afonso Rezende ជា​ YouTuber ឆ្នាំ​សញ្ជាតិ​ប្រេស៊ីល​ដែល​ទទួល​បាន​ពាន​រង្វាន់​ Nickelodeon Brazil Kids' Choice Award សម្រាប់​ការ​លេង​ហ្គេម​នៅ​ឆ្នាំ​ ២០១៦។ បុរសវ័យ​ ២១ ឆ្នាំ​រូប​នេះទទួល​បាន​ភាព​ល្បី​ល្បាញ​តាម​រយៈ​ការ​លេង​ហ្គេម​ Minecraft និង Resident Evil។

៩. DanTDM (១៨,២ លាន​នាក់)

Daniel Middleton ជា​អ្នក​លេង​ហ្គេម​​សញ្ជាតិ​អង់គ្លេស​ដ៏ជំនាញ​មួយ​រូប​ និង ទទួល​បាន​ភាព​ល្បី​ល្បាញ​តាម​រយៈ​ការ​លេង​ហ្គេម​ Minecraft។ នៅ​ឆ្នាំ​ ២០១៧ Daniel ជាប់​ជា​តារា YouTube រក​លុយ​បាន​ច្រើន​ជាង​គេ ជា​មួយ​ចំណូល​ ១៦,៥ លាន​ដុល្លារ។

៨. Jacksepticeye (១៨,៤ លាន​នាក់)

Seán William McLoughlin ជា​អ្នក​បញ្ចេញ​មតិ​លើ​ហ្គេម​ ដែល​មាន​ពោរពេញ​ដោយ​ថាមពល​មួយ​រូប។ បុរស​វ័យ​ ២៧ ឆ្នាំ​សញ្ជាតិអៀរឡង់​រូប​នេះ​ ទទួល​បាន​ភាព​ល្បី​ល្បាញ​​ក្រោយ​ពី​ PewDiePie បាន​លើក​ឡើង​ពី​ឈ្មោះ​របស់​ខ្លួន​​នៅ​ក្នុង​វីដេអូ។

៧. Markiplier (១៩,៨ លាន​នាក់)

Mark Fischbach ជា​តារា YouTube រក​ចំណូល​បាន​ច្រើន​ជាង​គេ​លំដាប់​ទី​ ៤ នៅ​ឆ្នាំ​ ២០១៧ (រក​បាន​ ១២,៥ លាន​ដុល្លារ)។ Mark ល្បី​ល្បាញ​តាម​រយៈ​ការ​ធ្វើ​វីដេអូ​កំប្លែងៗ​លើ​​ហ្គេម​ និង​ការ​បង្កើត​វីដេអូ​ Parody ពី​ហ្គេម​ជា​ដើម។

៦. Vegetta777 (២១,៥ លាន​នាក់)

Samuel de Luque Batuecas ​មក​ពី​ប្រទេស​អេស្ប៉ាញ​​មាន​ឈ្មោះ​បោះ​សំឡេង​​តាម​វីដេអូ​លេង​ហ្គេម​ Minecraft, Grand Theft Auto,Rainbow Six និង Resident Evil ជា​ដើម។

៥. VanossGaming (២២,៦ លាន​នាក់)

Evan Fong ដែល​មាន​សញ្ជាតិ​កាណាដា​ជា​​តារា YouTube លំដាប់​ទីពីរ​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​ ២០១៧ (ចំណូល​ ១៥,៥ លាន​ដុល្លារ)។ វីដេអូ​ភាគ​ៗ "Funny Moments" ធ្វើ​ឲ្យ​បុរស​រូប​នេះ​ទទួល​បាន​​ភាព​ល្បី​ល្បាញ​ បូក​រួម​នឹង​បច្ចេកទេសកាត់តវីដេអូ​បញ្ចូល​គ្នា​ផង​ដែរ។

៤. JuegaGerman (២៥,២៥ លាន​នាក់)

Germán Garmendia ជា​ជនជាតិអាមេរិកឡាទីនដែល​ល្បី​ជាង​គេ ដោយ​មាន​ជំនាញ​ជា​អ្នកកំប្លែង, អ្នក​លេង​ហ្គេម និង អ្នក​សម្ដែង ហើយ​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​ចម្រៀង​ Ancud។

៣. Fernanfloo (២៦,៨៩ លាន​នាក់)

Luis Fernando Flores ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា YouTube ដែល​តែង​​យក​ឆ្កែ​ទៅ​បញ្ចូល​ក្នុង​វីដេអូ​ប្លែកៗ​របស់​ខ្លួន​ រួម​មាន​វីដេអូ​លេង​ហ្គេម​ផង​ដែរ។ ក្រៅ​ពី​ YouTube បុរស​រូប​នេះ​ក៏​មាន​ហ្គេម​ផ្ទាល់​ខ្លួន​​ឈ្មោះ​ថា​ Fernanfloo ដែល​អាច​ដោនឡូដបានលើ App Store។

២. ElRubiusOMG (២៨ លាន​នាក់)

Rubén Doblas Gundersen ជា​តារា YouTube សញ្ជាតិ​អេស្ប៉ាញ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ការ​លេង​ហ្គេម​ច្រើន​ប្រភេទ​ និង​តាម​រយៈ​ការ​ធ្វើ​វីដេអូ​ Vlog បង្ហាញ​ពី​ជីវិត​ផ្ទាល់​ខ្លួន។

១. PewDiePie (៦១ លាន​នាក់)

PewDiePie ដែល​មាន​ឈ្មោះ​ពិត​ Felix Arvid Ulf Kjellberg ជា​បុគ្គល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លំដាប់​ទី ៦ នៅ​ឆ្នាំ​ ២០១៧ (១២ លាន​ដុល្លារ) និងជា​គណនី​ដែល​មាន​ចំនួន​ Subscriber ច្រើន​បំផុត។ ​ថ្មីៗ​នេះ​រូប​គេ​បាន​ពង្រីក​​នូវ​ប្រភេទ​ហ្គេម​ដែល​ខ្លួន​លេង ប៉ុន្តែ​ត្រូវ​បាន​គេ​ស្គាល់​ដំបូង​តាម​រយៈ​ការ​បញ្ចេញ​មតិ​លើ​ហ្គេម៕

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង