ប៉ុន្មាន​ចំណុច​ប្រៀបធៀប​រវាង Animoji និង AR Emoji បាន​ដឹង​ខុស​គ្នា​ឆ្ងាយ

  • 2018-03-20 04:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន SAMSUNG ទើប​តែ​ប្រកាស​ឲ្យ​ប្រើប្រាស់​នូវ​មុខងារ AR Emoji លើ​ស្មាតហ្វូន​ជំនាន់​ក្រោយ Galaxy S9/S9+ ស្រប​ពេល​មុខងារ Animoji នៃ​ក្រុមហ៊ុន Apple បាន​លេចចេញ​មុន​លើ iPhone X អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១៧។ មានភាពខុសគ្នា ៧ ចំណុច ​រវាង​បច្ចេកវិទ្យា​ទាំង​ពីរ ហើយក៏ជាចម្លើយដើម្បី​ចែក​ឲ្យ​ដាច់​ថា​មួយ​ណា​ខ្លាំង​ជាង​មួយ​ណា។

១.Animoji ដំណើរការ​ក្នុង​កម្មវិធី Messages:

បើ​អ្នក​ចង់​ផ្ញើ​ចេញ​ទៅ​លើ​បណ្តាញ​សង្គម​តាម iPhone ជំនាន់​ក្រោយ នោះ​ការ​ប្រើ Animoji ត្រូវ​ឆ្លង​កាត់​ផ្ញើ​ចូល​នរណា​ម្នាក់​លើ Messages ជា​មុន​សិន ខុស​ពី AR Emoji របស់ SAMSUNG ជា​ប្រភេទ Built-in មាន​ស្រាប់​ក្នុង Camera App បែប​នេះ មិន​ថា​ការ​ផ្ញើ Email, លើ​បណ្តាញ​សង្គម ឬ Upload ទៅ​លើ Cloud ក៏​សុទ្ធ​សឹង​តែ​បង្កើត​បាន​យ៉ាង​ឆាប់​រហ័ស​បំផុត។

២.រូប​ចេញ​ពី Animoji មាន​ស្តង់ដារ​ជាង:

ជា​ធម្មតា Animoji ផលិត​ចេញ​តួ​អង្គ​តុក្កតា​ផ្អែក​តាម​ស្តង់ដារ Unicode Emojis ធ្វើ​ឲ្យ​រូបភាព​មាន​​ភាព​ប្រាកដប្រជា ច្រើន​ជាង AR Emoji ដែល​ប្រើ​ប្រភេទ​តួ​អង្គ​តុក្កតា​ផលិត​ដោយ​ខ្លួន​ឯង ហើយ​អ្វី​ដែល​ជា​ចំណុច​ខ្សោយ​គឺ​គ្មាន​បច្ចេកវិទ្យា 3D បែប​នេះ​ដំណើរការ​មិន​រលូន​ដូច​លើ iPhone X នោះ​ទេ។

៣.AR Emoji អាច​ថត​បាន​យូរ​ជាង:

ស្រប​ពេល Animojis កំណត់​ត្រឹម​រយៈ​ពេល ១០ វិនាទី ក្រឡេក​ទៅ​បច្ចេកវិទ្យា ​SAMSUNG អាច​ថត​បាន​ដោយ​សេរី តែ​ត្រូវ​ចាំ​ថា​ទំហំ​ផ្ទុក​ក៏​ស៊ី​ធំ​ដូច​គ្នា។

៤.Animoji មាន​ជម្រើស​ប្រើប្រាស់​តិច​ជាង:

គ្រា​ចេញ​ដំបូង Animoji មាន​តួ​អង្គ​ត្រឹម ១២ ប៉ុណ្ណោះ ដោយ​មាន​សត្វ​ឆ្មា, មាន់, ឆ្កែ, ស្វា និង​ខ្លា​ឃ្មុំ​ជា​ដើម ប៉ុន្តែ​ក៏​នឹង​វិវត្ត​បន្ថែម​ទៀត​ក្នុង iOS 11.3 គ្រាន់​ចំនួន​មាន​កំណត់។ ខុស​អ្វី​ពី SAMSUNG ជម្រើស​នៃ​ប្រភេទ Sticker អនុញ្ញាត​ឲ្យ​អ្នក​ប្រើ រើស​បាន​តាម​ចិត្ត​រាប់​មិន​អស់។

៥.អាច​បង្កើត​ទម្រង់​មុខមាត់​ខ្លួន​ឯង​តាម AR Emoji:

ទម្រង់​តុក្កតា​លើ Animoji មាន​កំណត់​មក​ពី​នាយ ពុំ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​កែប្រែ​សូម្បី​ទម្រង់​មុខមាត់ ខុស​ពី​លើ​ស្មាតហ្វូន Galaxy S9/S9+ អាច​បង្កើត​តួ​អង្គ Avatar បាន​ដោយ​ខ្លួន​ឯង ឲ្យ​សក្តិសម​ទៅ​នឹង​ទម្រង់​មុខ​ក៏​ដូច​ជា​កាយវិការ​របស់​អ្នក​ប្រើ​ផ្ទាល់។

៦.Animoji ដំណើរការ​បាន​ល្អ​ជាង:

ដោយ​ឆ្លង​កាត់​បច្ចេកវិទ្យា TrueDepth Camera បន្សំ​ចលនា​បែប 3D ជំរុញ​ឲ្យ​ការ​ចាប់​យក​កាយវិការ​ឬ​ទឹក​មុខ​របស់​អ្នក​ប្រើ មាន​ភាព​ស៊ីចង្វាក់​និង​ប្រសើរ​ជាង កម្រិត 2D ធម្មតា​របស់ SAMSUNG។

៧.Truedepth ដំណើរការ​លើ​កម្មវិធី​ដទៃ:

ផល​ប្រយោជន៍​នៃ​បច្ចេកវិទ្យា TrueDepth មិន​ត្រឹម​តែ​ជួយ​លើ​មុខងារ Face ID និង Animoji មួយ​មុខ​នោះ​ទេ ទៀត​សោត​បើ​និយាយ​ពី​ប្រភេទ​កម្មវិធី​ផ្សេង​ដែល​មាន​ភាព​ស្រដៀង​គ្នា​នេះ​ដូច​ជា Snapchat គុណភាព​ប្រើប្រាស់​ស្កេន​ផ្ទៃ​មុខ ពិត​ណាស់​ដែល​អ្នក​អាច​ឆ្លើយ​បាន​ថា iPhone X នឹង​ធ្វើ​បាន​ល្អ​ជាង​ Galaxy S9។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា