ម៉ន​ រដ្ឋា​ ប្រើរន្ទះជើងទម្លាក់សិស្សច្បង អ៊ឹង​ បូរ៉ា​ នៅត្រឹម​ជុំ​ទី២​

  • 2018-03-20 02:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​គុន​ខ្មែរ​មក​ពី​ព្រែកឯង​ ម៉ន​ រដ្ឋា​ ប្រើ​រន្ទះ​ជើង​ទាត់​ទម្លាក់​សិស្ស​ច្បង​ អ៊ឹង​ បូរ៉ា​ ឲ្យ​ហាល​អាវ​ត្រឹម​ជុំ​ទី២​ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ។​

កីឡាករ​ ម៉ន​ រដ្ឋា​

អ្នក​ប្រដាល់​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត​ជា​ខ្លាំង​ ព្រោះ​សមត្ថភាព​ប្រកួត​ប្រហាក់ប្រហែល​គ្នា​ ស្នៀត​ប្រកួត​ក៏​ស្រដៀង​គ្នា​ផង​ដែរ។​ ពេល​វេលា​ត្រឹម​៣ទឹក​ អ្នក​លេង​គុន​ខ្មែរ​ទាំង​ពីរ​មិន​បង្អង់​ដៃ​នោះ​ទេ​ គឺ​ចាប់​ផ្ដើម​បញ្ចេញ​ស្នៀត​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។​ រដ្ឋា​ ហាក់​មាន​ប្រៀប​ជាង​ អ៊ឹង​ បូរ៉ា​ ដោយ​សារ​កម្ពស់​ខ្ពស់​ជាង​ និង​វ័យ​ក្មេង​ជាង​ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​បាន​ល្អ​ ដូច​ជា​ចូល​វ៉ៃ​ជង្គង់​ និង​ទាត់​ ចំណែក​កម្លាំង​ក៏​ល្អ​ផង​ដែរ។​ បើ​ទោះ​ជា​ អ៊ឹង​ បូរ៉ា​ ព្យាយាម​វ៉ៃ​តប​ត​ទៅ​វិញ​ក្ដី​ ក៏​មិន​សូវ​បាន​ផល​ឡើយ។​

កីឡាករ​ ម៉ន​ រដ្ឋា(ក្រហម)

ម៉ន​ រដ្ឋា​ ក៏​ឲ្យ​ដឹង​ខ្លះៗ​ក្រោយ​ប្រកួត​នោះ​ដែរ​ថា​ ជំនួប​ជា​មួយ​សិស្ស​ខាង​លើ​នេះ​ ពិត​ជា​មិន​ស្រួល​ឡើយ​ និយាយ​ជា​រួម​ពិបាក​ក្នុង​ការ​យក​ឈ្នះ​ និង​ផ្ដួល​តែ​ម្ដង​ ប៉ុន្តែ​ក៏​សប្បាយ​ចិត្ត​ពេល​បាន​ឈ្នះ​ពិន្ទុ​ដូច​នេះ។​ វា​ខុស​ពី​ការ​ប្រកួត​ជុំ​ទី១​របស់​ខ្លួន​ ដែល​ប្រើ​ពេល​ត្រឹម​១ទឹក​ប៉ុណ្ណោះ​យក​ឈ្នះ​ដៃ​គូរ។​

កីឡាករ ម៉ន​ រដ្ឋា​(ក្រហម)

ម៉ន​ រដ្ឋា​ ជា​កីឡាករ​មក​ពី​ក្លឹប​ការិយាល័យ​ទី៥​ ប្រកួត​ចុងក្រោយ​ឈ្នះ​កីឡាករ​ អ៊ឹង​ បូរ៉ា​ នៅ​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៧​ ខែ​មីនា​ ឆ្នាំ​២០១៨​ បច្ចុប្បន្ន​ឡើង​ទៅ​ជុំ​ទី៣​ (៨នាក់​ចុង​ក្រោយ)​ នៃ​ពាន​រង្វាន់​នេះ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី