ក្លឹបបាល់ទះក្រសួងមហាផ្ទៃ ចំណាយមួយខែៗកប់គ្រាន់តែថ្លៃបាយកីឡាករ
- 2018-03-20 06:31:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបបាល់ទះក្រសួងមហាផ្ទៃ ចំណាយមួយខែៗកប់គ្រាន់តែថ្លៃបាយកីឡាករ
ចន្លោះមិនឃើញ
ក្លឹបបាល់ទះក្រសួងមហាផ្ទៃចំណាយមួយខែៗ ទៅលើថ្លៃបាយរបស់កីឡាករគឺចំនួន ១២ លានរៀល។ នេះបើតាមការឲ្យដឹងពីលោក អ៊ូ សុផល គ្រូបង្វឹកក្រុមបាល់ទះមួយនេះ។
អតីតកីឡាករជម្រើសជាតិឆ្នេរខ្សាច់រូបនេះបានឲ្យដឹងថា ក្លឹបរបស់លោកមានកីឡាករសរុប ១៤ រូបរួមទាំងយុវជនថ្នាល និងកីឡាករឆ្នើម។ ទាក់ទងការចំណាយវិញ គឺចាយជារៀងរាល់ខែដូចចំនួនខាងលើ ក្រៅពីនោះនៅមានថ្លៃទឹកបរិសុទ្ធមួយថ្ងៃ២កេះផ្សេងទៀតរាល់ពេលហ្វឹកហាត់។ បន្ថែមលើសពីនេះកីឡាករអាចទទួលបានការសិក្សានៅមហាវិទ្យាល័យក្រោយពេលក្លាយជាកីឡាកររបស់ក្លឹបក្រសួងមហាផ្ទៃ ដោយមិនបាច់បង់ប្រាក់ ដែលសកលវិទ្យាល័យដែលក្លឹបនេះផ្ដល់ជូនគឺទទួលបានពីថ្នាក់ដឹកនៃរបស់ក្លឹប។ អ្វីដែលជាចំណុចចាប់អារម្មណ៍បំផុតក្នុងនោះកីឡាករ អាចទទួលបានតំណែងជាមន្ត្រីប៉ូលិសមានក្របខ័ណ្ឌ និងមានប្រាក់ខែផងដែរ។
ក្លឹបក្រសួងមហាផ្ទៃ បង្កើតឡើងតាំងពីឆ្នាំ១៩៨៧ ក្នុងការបង្កើតឡើងនេះមានមេដាយ និងពានជាច្រើនដែលក្លឹបនេះធ្លាប់ដណ្ដើមបាន។ ការបង្កើតឡើងលើកដំបូងមិនទាន់ក្លាយជាក្លឹបអាជីពឡើយ រហូតដល់ឆ្នាំ១៩៩៩ ទើបក្លាយជាក្លឹបអាជីព និងបានទៅចូលរួមព្រឹត្តិការណ៍ធំៗ នៅក្រៅស្រុកជាច្រើន៕