មិនខ្លាចបន្តិចសោះ! ស្រីស្អាត៣រូបនេះ សម្ញែងមាសស្រោបខ្លួន
- 2018-03-21 02:35:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនខ្លាចបន្តិចសោះ! ស្រីស្អាត៣រូបនេះ សម្ញែងមាសស្រោបខ្លួន
ចន្លោះមិនឃើញ
ទៅចូលរួមកម្មវិធីជប់លៀងឬរៀបមង្គលការអ្នកសិល្បៈភាគច្រើនតែងតែបង្អួតសម្រស់គ្នាទៅវិញទៅមកជាមួយគ្រឿងមានតម្លៃថ្លៃខ្ទង់ម៉ឺនដុល្លារឯណោះ ប៉ុន្តែសម្រាប់ ឈួន សុវណ្ណឆៃ ដេនី ក្វាន់ ចោម ច័ន្ទ បែរជាចូលចិត្តពាក់មាសស្រោមខ្លួនទៅវិញ។
១/ តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ តែងតែពាក់មាសរាប់តម្លឹងជ្រែកខ្លួន នៅពេលទៅចូលរួមកម្មវិធីជួបជុំអ្នកសិល្បៈតូចធំ ឬ ជប់លៀងផ្សេងៗ។ ហេតុផលដែលនាង ចូលចិត្តពាក់មាសលម្អខ្លួន ដោយសារតែមានជំនឿថា មាសគឺជាគ្រឿងអលង្ការត្រជាក់ត្រជំពេលពាក់ទៅនឹងនាំសំណាងដល់ខ្លួន។ ម្យ៉ាងទៀតមាសងាយស្រួលលក់ចេញមិនខាតច្រើន។
២/ ថ្មីៗនេះតារាសម្ដែងសិចស៊ី ដេនី ក្វាន់ បានធ្វើឲ្យមិត្តភ័ក្ដិសិល្បៈមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីនាង បង្ហាញខ្លួនជាមួយមាសរាប់តម្លឹងនៅថ្ងៃសម្ពោធឃ្លាំងលក់ឡានជាមួយប្រុសស្នេហ៍។ហេតុផលដែល នាង ចូលចិត្តពាក់មាសមិនខុសពីរៀមច្បងសិល្បៈខាងលើឡើយ ដោយសារតែគិតថាមាសគឺជាគ្រឿងអលង្ការត្រជាក់ត្រជំនាំហុងស៊ុយលាភសំណាងឲ្យរកស៊ីទទួលទានមានបាន។
៣/ ចំណែកឯអ្នកនាង ចោម ច័ន្ទ ត្រូវជាបងស្រី ដេនី ក្វាន់ វិញកាលពីថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាង បង្ហោះមាសរាប់តម្លឹងតម្លៃជិត ១០ ម៉ឺនដុល្លារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន៕
ចុចអាន៖ឈួន សុវណ្ណឆៃ ទម្លាយមូលហេតុចូលចិត្តពាក់មាសជ្រែកខ្លួន (វីដេអូ)
ចុចអាន៖មិនធម្មតាតម្លៃមាសបងស្រី ដេនី ក្វាន់ ពាក់ស្រោបខ្លួនបើទិញផ្ទះបាន១ល្វែង