ពិតទេ សរសេរ BFF អត់ចេញពណ៌បៃតង ត្រូវប្តូរលេខសម្ងាត់ Facebook?
- 2018-03-21 03:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតទេ សរសេរ BFF អត់ចេញពណ៌បៃតង ត្រូវប្តូរលេខសម្ងាត់ Facebook?
ចន្លោះមិនឃើញ
ថ្មីៗនេះពាក្យ “BFF” បានធ្វើឲ្យបណ្ដាញសង្គម Facebook ចលាចល រហូតមានអ្នកប្រើមួយចំនួនភ័យខ្លួននៅពេល Comment លើផុសនរណាម្នាក់ មិនចេញពណ៌បៃតង គិតថាគណនីនឹងត្រូវបានគេលួចយក។ តើវាជាការពិតដែរទេ?
អ្នកជំនាញផ្នែកសុវត្ថិភាពម្នាក់ សុំមិនបញ្ចេញឈ្មោះបានប្រាប់ Sabay ឲ្យដឹងថា "ពាក្យ “BFF” គ្រាន់តែជាវិធីបោកយក Like និង Share ដើម្បីឲ្យបានឡើង Like Pages តែប៉ុណ្ណោះ វាមិនប៉ះពាល់គណនីដល់ថ្នាក់គេលួចយកហ្វេកប៊ុកបាននោះទេ។"
ពាក្យ BFF នេះមិនដឹងមានប្រភពមកពីណាទេ ស្រាប់តែមានការចែករំលែកតគ្នាៗ។ ខ្ញុំឃើញគេផុសថា បើសរសេរពាក្យហ្នឹង អត់ចេញពណ៌បៃតង គេឲ្យប្ដូរ Password Facebook ទៅ បើមិនអីចឹងទេ Hacker នឹងលួចយកបានគ្រប់ពេល។
តាមពិតទៅវាគ្រាន់តែជា Text Colour ដែលជាកូដមួយដើម្បីអបអរ ដូចដែលហ្វេកប៊ុកធ្លាប់បានបើកឲ្យប្រើនៅពេលមានពិធីធំៗដូចជាពាក្យ "Congratulations", “you’re the best”, “best wishes” ឬ “you got this” នៅពេលសរសេរទៅ វាលោតជារូបកាំជ្រួចជាដើម។
ចំណែកលោកជៀប គន្ធាអ្នកបង្កើតកម្មវិធីទូរសព្ទម្នាក់ ក៏លើកឡើងមិនខុសពីអ្នកជំនាញខាងលើដែរ ពោលគឺ លោកថាជារឿងហួសចិត្តមួយដែលមានពួកឱកាសនិយម ឆ្លៀតបំពុលដើម្បីបាន Like Page ច្រើន។ "រឿងហ្នឹងវាអត់មានអីធំទេ គ្មាននរណាគេទៅ hack កណ្ដាលវាលអ៊ីចឹងទេ។" លោក គន្ធា បញ្ជាក់៖