គូស្នេហ៍ទទួលពិន័យចាក់ទឹកលូលើក្បាល ក្រោយចោទប្រកាន់ប្រព្រឹត្តអំពើមិនសមរម្យ (វីដេអូ)
- 2018-03-21 06:16:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍ទទួលពិន័យចាក់ទឹកលូលើក្បាល ក្រោយចោទប្រកាន់ប្រព្រឹត្តអំពើមិនសមរម្យ (វីដេអូ)
ចន្លោះមិនឃើញ
គូស្នេហ៍មិនទាន់រៀបការមួយគូ ត្រូវបានពិន័យដោយចាក់ទឹកលូលើក្បាល ក្រោយទទួលរងការចោទប្រកាន់ថាប្រព្រឹត្តអំពើមិនសមរម្យក្នុងប្រទេស ឥណ្ឌូនេស៊ី។
បុរសវ័យក្មេងម្នាក់ និងសង្សាររបស់ខ្លួន ត្រូវបានចោទប្រកាន់ថានៅក្នុងបន្ទប់តែពីរនាក់ទាំងមិនទាន់រៀបការ ដែលជាអំពើខុសឆ្គងនឹងច្បាប់របស់ អ៊ីស្លាម។ យោងតាមកាសែតមួយឲ្យដឹងថា ពួកគេទាំងពីរនាក់ ត្រូវបានអូសចេញពីភូមិ Kayee Lee កាលពីថ្ងៃទី ៧ ហើយត្រូវបង្ខំឲ្យអង្គុយមុខលូ ខណៈបុរសម្នាក់យកទឹកលូមកចាក់លើក្បាលរបស់ពួកគេ។
ក្រោយពេលកើតហេតុ ប៉ូលិសបានមកដល់ភ្លាមៗ និងបានឲ្យពួកគេលាងសម្អាតខ្លួនមិនពេលបញ្ជូនទៅប៉ុស្តិ៍ប៉ូលិស។ មេប៉ូលិសម្នាក់ឲ្យដឹងថា ក្មេងស្រីអាយុ ១៨ ឆ្នាំបានទៅផ្ទះមិត្តប្រុសរបស់ខ្លួន ខណៈរូបគេនៅផ្ទះតែម្នាក់ឯង។ ដូចនេះហើយ អ្នកភូមិស្មានតែពួកគេបម្រុងរួមភេទទើបអូសចេញមកក្រៅដាក់ទណ្ឌកម្មបែបនេះតែម្ដង។
មេប៉ូលិសខាងលើ បន្ថែមទៀតថាខ្លួននឹងបើកការស៊ើបអង្កេតមួយថាតើពួកគេបានប្រព្រឹត្តអំពើមិនសមរម្យមែនឬយ៉ាងណា។ ប្រសិនបើដូច្នេះមែន ពួកគេអាចត្រូវវាយ ១០០ រំពាត់ ឬជាប់ពន្ធធនាគាររហូតដល់ ១៥ខែ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
ដៃ និងជើងមនុស្ស ឃើញនៅក្នុងពោះក្រពើ បន្ទាប់ពីបុរសឥណ្ឌូនេស៊ីម្នាក់បាត់ខ្លួន២ថ្ងៃ
កំពុងថតរូប Selfie ក្បែរផ្លូវដែក ស្រាប់តែរថភ្លើងមកដល់ បុកគួរឲ្យរន្ធត់