មក​មើល​ការ​វិវឌ្ឍ​នៃ​តន្ត្រី​​ K-Pop ល្បីៗ​តាម​រយៈ​ឃ្លីប​​វីដេអូ​​មួយ​នេះ

  • 2018-03-21 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​គណនី YouTube ដ៏​ល្បី​មួយ​គឺ Kurt Hugo Schneido បាន​បង្ហោះ​វីដេអូ​ច្រៀង​បទ​ចម្រុះ (Mash Up) មួយ​ដែល​រំឭក​ពី​បទ​ចម្រៀង​កូរ៉េ​ល្បីៗ និង​ប្រៀប​ធៀប​ជាមួយ​បទ​ K-Pop ល្បី​នា​ពេល​បច្ចុប្បន្ន។

ក្នុង​វីដេអូ​នេះ​គឺ​មាន​ការ​ចូលរួម​សម្ដែង​និង​ច្រៀង​ដោយ តារា​ចម្រៀង Alyson Stoner និង​ក្រុម​ចម្រៀង Next Town Down។ ពួក​គេ​បាន​លើក​យក​បទ​ចម្រៀង​តាំង​ពី​សម័យ​ K-Pop ចាប់​ផ្ដើម​ល្បី​ជា​លើក​ដំបូង​គឺ​បទ "Nobody” របស់​ក្រុម​ចម្រៀង Wonder Girls, “Mirotic” ពី​ក្រុម TVXQ រហូត​ដល់​បទ "I Am The Best” ដោយ​ក្រុម​ចម្រៀង 2NE1 ជាដើម។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​នេះ​ទាំង​អស់​គ្នា៖

អាន​អត្ថបទ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ធារ៉ូ