ឡាន Rolls-Royce មានតែមួយក្នុងលោក កំពុងដាក់លក់នៅកម្ពុជា
- 2018-03-21 07:30:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន Rolls-Royce មានតែមួយក្នុងលោក កំពុងដាក់លក់នៅកម្ពុជា
ចន្លោះមិនឃើញ
រថយន្តប្រណិត Rolls Royce One of One ដែលមានតែមួយគ្រឿងក្នុងលោក ត្រូវបានឃ្លាំងរថយន្តមួយ យកមកលក់នៅកម្ពុជា កាលពីពេលថ្មីៗនេះ។
បើតាមទំព័រ Kimsrun Premium Auto បានឲ្យដឹងថា រថយន្តនេះជាម៉ូដែល Christened Nautica ហើយបើតាមរូបភាពគឺមានចំនួន២ម៉ូដែល ដែលម៉ូដែលនីមួយៗ មានលក្ខណៈរចនាខុសគ្នាបន្តិចបន្តួច។ វាកើតចេញពីគំនិតរចនារូបរាងតាមបែបនាវាកម្សាន្ត ដោយមានពណ៌លាយឡំគ្នា គឺ ពណ៌ស និងទឹកសមុទ្រ។
ម៉ូដែល Christened Nautica មានម៉ាស៊ីនប្រភេទ V12 ទំហំ ៦,៧៥ លីត្រ កម្លាំង ៤៥៣សេះ ដែលមានសន្ទុះល្បឿនពី ០ ទៅ ៩៦គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេលតិចជាង ៦វិនាទី។
សូមបញ្ជាក់ថា រថយន្ត Rolls-Royce One of One ដែលកំពុងត្រូវបានដាក់លក់នៅកម្ពុជា មាន ២ប្រភេទ គឺប្រភេទ Phantom និង Drophead ទ្វារ២ ដែលមានតម្លៃប្រមាណជា ៦០ម៉ឺនដុល្លារអាមេរិក៕
ចុចអាន៖
ហ៊ានតែបើកបររថយន្តកាត់ក្រុងទាំង ១៣ នេះ ដឹងតែមិនរួចខ្លួនទេ
ដំបូងបំផុត! រថយន្តស្វ័យប្រវត្តិបើកបុកស្ត្រីម្នាក់ស្លាប់ ត្រូវបញ្ឈប់ការធ្វើតេស្តភ្លាមៗ