Alonso ផ្ដល់​ដំបូន្មាន​ដល់ Lewandowski បន្ត​នៅ Bayern មិន​បាច់​ទៅ Real ទេ

  • 2018-03-22 03:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ដែល​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​មុន  Xabi Alonso បាន​ផ្ដល់​យោបល់​ដល់​អតីត​មិត្ត​រួម​ក្រុម​​នៅ Bayern Munich កីឡាករ​Robert Lewandowski ឲ្យ​បដិសេធ​ជាមួយ Real Madrid និង​បន្ត​រស់​នៅ​អាល្លឺម៉ង់​ទៀត​ទៅ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​​ Lewandowski ធ្លាប់​​ត្រូវ​បាន​ទាក់ទង​​ផ្លាស់​ទៅ​ទីក្រុង Madrid ពេល​ដែល​គេ​កំពុង​លេង​នៅ Borussia Dortmund ប៉ុន្តែ​ចុងក្រោយ​ក៏​សម្រេច​ផ្ទេរ​ទៅ Bayern ទទួល​បាន​កុងត្រា​ដល់​ឆ្នាំ​២០២១។

“គេ (Lewandowski) ត្រូវ​បាន​គេ​ដឹង​ថា ជា​ម្ចាស់​អាវ​លេខ​៩​ល្អ​បំផុត​ម្នាក់​ក្នុង​លោក។ យ៉ាងណាក្ដី ខ្ញុំ​គិត​ថា គេ​ល្អ​គ្រប់គ្រាន់​នៅ Bayern។ ជា​រៀងរាល់​ឆ្នាំ​គេ​តែង​រក​បា​គ្រាប់​បាល់​ច្រើន​រហូត គេ​ស្គាល់​ក្លឹប​​និង​លីគ​នេះ​ច្បាស់លាស់ ហើយ​ឈ្នះ​ពាន​ជា​ច្រើន។ ប៉ុន្តែ​ប្រសិន​ជា​គេ​ចង់​មាន​បទពិសោធន៍​ថ្មី ដូច្នេះ​គេ​ត្រូវ​តែ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង"។ សម្ដី Alonso ប្រាប់​សារព័ត៌មាន Sportbuzzer។

​ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​មាន​ការ​លេច​ឭ​ពី​កាសែត​អេស្ប៉ាញ AS​ ថា Real Madrid បាន​យល់​ព្រមព្រៀង​រួចរាល់​ជាមួយ Lewandowski នៅ​ឡើង​តែ​ចរចា​ជាមួយ Bayern Munich។ យ៉ាងណាមិញ នេះ​ជា​គ្រាន់​ជា​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចំពោះ រឿង​ផ្លូវការ​ក្លឹប​មិន​ទាន់​បញ្ចេញ​ទេ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ