ស្ត្រីចំណាស់ម្នាក់ ប្រាប់អាថ៌កំបាំងសម្រកទម្ងន់ ៣០គីឡូ ត្រឹមពេល៣ខែ មិនបាច់ហាត់ប្រាណ

  • 2018-03-23 02:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ចំណាស់​ម្នាក់ រស់​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស អូស្ត្រាលី បាន​ប្រាប់​អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​ខ្លួន​ស្រក​ទម្ងន់​អស់ ៣១,៥ គីឡូក្រាម​ក្នុង​រយៈ​ពេល​បីខែ​ដោយ​មិន​ចាំ​បាច់​ហាត់​ប្រាណ។

ដំបូង​ឡើយ​ស្ត្រី​ឈ្មោះ Ana Reyes បាន​រក​ឃើញ​គេហទំព័រ​មួយ​ឈ្មោះ​ថា 123diet ដែល​ប្រាប់​ពី​ផែន​ការ​បរិភោគ​អាហារ​មាន​សុខភាព​ល្អ និង​សម្រក​ទម្ងន់​តាម​រយៈ​ការ​បរិភោគ​អាហារ​ធម្មជាតិ ដែល​ជួយ​បញ្ឈប់​ការ​ឃ្លាន​អាហារ​ផ្អែម​ៗ។ ស្ត្រី​ខាង​លើ ក៏​ចាប់​ផ្ដើម​អនុវត្ត​តាម និង​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ណែ​នាំ​ទាំង​នោះ ហើយ​មិន​ដែល​ខក​ខាន​ម្ដង​ណា​នោះ​ទេ។

​ស្ត្រី​​រូប​នេះ​និយាយ​ថា "ក្នុង​រយៈ​ពេល​នៃ​ការ​សម្រក​ទម្ងន់​នេះ ខ្ញុំ​តែង​ញ៉ាំ​ផ្លែឈើ​សម្រាប់​អាហារ​ពេល​ព្រឹក​ដូច​ជា ផ្លែ​ប៉ោម និង ស្ត្របឺរី​ជាមួយ​ទឹក​ដោះ​គោ​យ៉ាអូ​ធម្មតា។ ចំណែក​អាហារ​ថ្ងៃ​ត្រង់​របស់​ខ្ញុំ​គឺ សាលាដ​ដែល​មាន​ប្រូតេអ៊ីន​ច្រើន ហើយ​សម្រាប់​អាហារ​ពេល​ល្ងាច​ខ្ញុំ​ញ៉ាំ​សាច់​អាំង និង​ត្រី​។”

“ខ្ញុំ​មិន​ដែល​គិត​ថា ខ្ញុំ​នឹង​មាន​រាង​ដូចនេះ​ទេ។ ខ្ញុំ​ពិត​ជា​មាន​ភាព​រីករាយ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ហើយ​វា​បាន​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ​ទាំង​ស្រុង។” ស្ត្រី​ខាង​លើ​បន្ថែម។

ក្រោយ​ពី​ទទួល​បាន​លទ្ធផល​គាប់​ចិត្ត​ដូច្នេះ​ហើយ ស្ត្រី​រូប​នេះ​ក៏​បាន​ណែ​នាំ​មនុស្ស​ប្រហែល ១៥ ទៅ ២០ នាក់​ផ្សេង​ទៀត​ឲ្យ​អនុវត្ត​តាម​វិធីសាស្ត្រ​នេះ​ដូច​អ្នក​ស្រី​ដែរ ដើម្បី​ទទួល​បាន​រាង​ដែល​ពួក​គេ​ប្រាថ្នា៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី