ម្ដាយ​ កាកា​ និយាយ​អ្វីខ្លះ​ពី​កេរ្តិ៍ឈ្មោះ​កូន​ និង​ការ​ឡើង​សង្វៀន​ដំបូង​ៗ​

  • 2018-03-23 03:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយ​អ្នក​ប្រដាល់​ល្បីឈ្មោះ​ កាកា​ ថា​ មិន​សូវ​ដឹង​ថា​កូន​ល្បី​ដល់​កម្រិត​ណា​នោះ​ទេ​ ព្រោះ​មិន​ចេះ​លេង ឬ​ប្រើ​ហ្វេសបុស​ដូច​គេ ធ្លាប់​ឮ​ត្រឹម​គេ​ថា​កូន​ម្នាក់​នេះ​វ៉ៃ​ខ្លាំង​។​

កាកា​ និង​ម្ដាយ​

អ្នក​ស្រី​ ពឹង​ រ៉ុម​ ម្ដាយ​របស់​ កាកា​ បាន​ឲ្យ​ដឹង​ថា​ មិន​សូវ​ជា​ដឹង​ច្បាស់​ថា​កូន​អ្នក​ស្រី​ល្បី​ដល់​ថ្នាក់​ណា​នោះ​ទេ​ គ្រាន់តែ​ឧស្សាហ៍​ឮ​គេ​សរសើរ​កូន​វ៉ៃ​ខ្លាំង​ និង​ពេល​ដើរ​ទៅ​ណា​មក​ណា​គេ​ច្រើន​សួរ​ថា​ជា​ម្ដាយ​ កាកា។​ ចំពោះ​កូន​ប្រុស​វិញ​មិន​ចេះ​លាក់​នោះ​ឡើយ ឲ្យ​តែ​គេ​សួរ​ថា​ម្នាក់​នេះ​ម្ដាយ​គឺ​ប្រាប់​គេ​ហើយ។​

កីឡាករ​ កាកា​(ក្រហម)

ស្ត្រី​វ័យ​ ៤២​ឆ្នាំ ​ខាង​លើ​បន្ត​ថា​ អ្នក​ស្រី​មិន​បាន​បង្ខំ​ឲ្យ​កូន​ឡើង​វ៉ៃ​អ្វី​នោះ​ទេ​ គឺ​គេ​ចង់​ខ្លួន​ឯង​ និង​មាន​ទេពកោសល្យ​តាំង​ពី​តូច​ផង​ដែរ​។ រាល់​ពេល​ អ្នក​ស្រី​តែង​ប្រាប់​កូន​ឲ្យ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ ប្រឹង​ប្រកួត​ មិន​ត្រូវ​ប្រមាថ​លើ​ដៃ​គូ​ឡើយ។​

កាកា ឈ្នះ​កន្លង​មក​

អ្នកស្រី​ ពឹង​ រ៉ុម​ ជា​ម្ដាយ​ កាកា​ និង​ សុខ​ រិទ្ធិ​ បច្ចុប្បន្ន​នេះ​មាន​កូន​ប្រុស​៣នាក់​ ជា​អ្នក​ខេត្ត​បន្ទាយមានជ័យ។​ កាល​ពី​ប្រកួត​ជុំ​ចុង​ក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់​គូបូតា​ របស់​ កាកា​ ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន​នេះ​ក៏​អ្នក​ស្រី​បាន​មក​ជា​មួយ​កូន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​