អ្នក​គាំទ្រ​​ស្រែក​ចង់​បែក​ត្រចៀក ពេល Taemin ឡើង​ច្រៀង​បទ "Despacito” (វីដេអូ)

  • 2018-03-24 07:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ​២០១៨ អំឡុង​ពេល​ប្រគំ​តន្ត្រី "Music Bank” នៅ​ក្នុង​ប្រទេស​ឈីលី សមាជិក​ក្រុម SHINee តារា​ចម្រៀង Taemin បាន​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​អ្នក​គាំទ្រ​ជាច្រើន។

ភ្លាម​ៗ​នោះ អ្នក​គាំទ្រ​មានការភ្ញាក់​ផ្អើល ព្រម​ទាំង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ ខណៈ​តារា​ចម្រៀង​រូប​នេះ​ច្រៀង​បទ "Despacito" របស់​តារា​ចម្រៀង Luis Fonsi ជា​ភាសា​អេស្ប៉ាញ​។

ងាក​មក​មើល​អ្នក​គាំទ្រ​តាម​បណ្ដាញ​សង្គម​វិញ ពួក​គេ​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ រួម​ទាំង​សប្បាយ​រីករាយ​ជា​ខ្លាំង​ផង​ដែរ នៅ​ពេល​បាន​ឃើញ​តារា​ក្នុង​ចិត្ត​របស់​ខ្លួន​​មាន​ទេពកោសល្យ​​ចេះ​ច្រៀង​ភាសា​បរទេស​បែប​នេះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា