ស៊ីន យូប៊ីន កំពុងត្រូវប៉ាន់ជាពិធីការិនីនិយាយភាសាថៃ ដោយមានការជួយពីមនុស្សម្នាក់ (វីដេអូ)

  • 2018-03-24 09:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈនេះ ក្រៅពីការងារមមាញឹកនឹងការថតខ្សែភាពយន្តសម្រាប់ទូរទស្សន៍ និងស្ប៉តពាណិជ្ជកម្ម យូប៊ីន ក៏កំពុងក្លាយខ្លួនជាពិធីការិនីក្នុងកម្មវិធីធំៗ ដែលមានការចូលរួមពីតារាថៃ ជាបន្តបន្ទាប់។

ពិធីសម្ពោធភាពយន្តខ្នាតធំ ខ្មែរ ថៃ និងឡាវ សម្តែងរួមគ្នា

ការ​ចូល​ខ្លួន​ក្នុង​ការងារ​ជា​ពិធីករ​នេះជាក្តី​ស្រមៃ​មួយ​ទៀត​របស់ យូប៊ីន ហើយ​ពេល​នេះ​កញ្ញាបាន​ធ្វើ​ការងារ​នេះ​នៅ​លើ​ឆាកតន្រ្តី និង​ឆាក​កម្មវិធី​សម្ពោធរឿងមួយ​ចំនួន។ ទាំងនេះ​ដោយសារ​តារាស្រីរូបនេះមាន​ជំនាញ​ភាសា​ថៃ​បន្ទាប់​បន្សំ​ផង​នោះ ​ទើប​ទទួល​បាន​ឱកាស​ជា​ពិធីករ​ផង និងជា​អ្នក​បក​ប្រែ​ភាសាថៃ ផង​​សម្រាប់​​កម្មវិធី ដែល​មាន​ការ​ចូល​រួម​ដោយ​តារា​សម្តែង​ជន​ជាតិ​ថៃ។ «ដល់​ពេល​យើង​ចេះភាសាថៃខ្លះទៅក៏មានឱកាស ហើយម្យ៉ាងខ្ញុំក៏មានបំណងក្លាយខ្លួនជាពិធីករដែរ ចឹង​ហើយ​ធ្វើ​ការ​ម្តង​ទាំង​ពីរ​មុខ​ទៅ​» កញ្ញា ស៊ីន យូប៊ីន បញ្ជាក់។

យូប៊ីន ត្រៀមភាសាថៃមុន ពេលឡើងឆាក

យូប៊ីន ប្រាប់ឱ្យដឹងដែរថា ភាសាថៃ គឺកញ្ញាឆ្លៀត​ពេល​រៀន​ណាស់​ ហើយ​ប្រើ​ពេល​វេលា​ជា​ច្រើន​ខែ​ទាំង​ការ​រៀនសរសេរ អាន និងស្តាប់ ហើយក៏មានការជំរុញពី វៃហាំង ដែលជាតារាសម្តែងដៃគូរបស់ខ្លួនដែរ។ ​ភាគ​ច្រើន​ទាំង​ពីរ​នាក់​ក៏​ជួយ​គ្នា​លើ​ការ​រៀន​ភាសាថៃ​ទៅវិញ​ទៅ​មក​ ដោយសារ​មាន​ការងារ​ជាមួយ​គ្នា​ច្រើន ហើយ​វៃហាំង​ក៏​មាន​ជំនាញ​ភាសាថៃ​នេះ​ច្រើន​គួរ​សម​ដែរ​ ទើបអាចធ្វើឱ្យ យូប៊ីន រៀនឆាប់​ចេះ​។

យូប៊ីន និងវៃហាំង ដំណើរទៅសិង្ហបុរី

ក្រៅពីភាសាថៃ យូប៊ីន ក៏មានអាចនិយាយភាសាអង់គ្លេសបានល្អ និងភាសាចិន ច្រើនគួរសម ទើប​នាង​មាន​ឱកាស​ទៅ​ដើរ​កម្សាន្ត​ក្រៅ​ប្រទេស​បានដោយងាយស្រួល​។ យូ​ប៊ីន​ បន្ត​ថា ទោះ​រវល់​ប៉ុណ្ណា​ ការ​ឈប់​សម្រាកលំហែកាយ​ និង​ការ​រៀន​សូត្រ​បន្ថែម​ជា​គោល​ការណ៍​រស់​នៅ​របស់​ខ្លួន​ ព្រោះ​មនុស្ស​យើង​មិន​ត្រូវ​ធ្វើអ្វី​ដដែល​នោះ​ទេ​ យើង​ត្រូវ​បន្ត​ទៅមុខ​ ហើយ​រៀន​អ្វី​ដែល​ថ្មី​រហូត​៕​

អត្ថបទ៖ Sunny

អត្ថបទពេញនិយម