គ្មាន​ថ្ងៃ​ជន​ទី​បី អាច​លួច​ព័ត៌មាន Facebook អ្នក​បាន​ទេ បើ​ចង់​ការពារ មាន​វិធី​ងាយៗ!

  • 2018-03-27 01:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​ជុំវិញ​ការ​ប្រមូល​ទិន្នន័យ​របស់​ក្រុមហ៊ុន Cambridge Analytica បាន​បង្កើត​បញ្ហា​ឈឺ​ក្បាល​ដល់​ Facebook ជាង​មួយ​សប្តាហ៍​មក​ហើយ រហូត​ដល់ នាយក​ប្រតិបត្តិ​លោក Mark Zuckerberge ចេញ​មុខ​សុំទោស​អ្នក​ប្រើប្រាស់​ជា​សាធារណៈ

ទិន្នន័យ​ព័ត៌មាន​ជាង ៥០ លាន​គណនី ត្រូវ​បាន​ក្រុមហ៊ុន​ខាង​លើ​លួច​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​កេង​ចំណេញ​ផលប្រយោជន៍​លើ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ចុង​ឆ្នាំ ២០១៦។

ដើមចម​ទាំង​នេះ​កើត​ចេញ​ពី​ការ​មិន​ចាប់​អារម្មណ៍​របស់​អ្នក​ប្រើប្រាស់ ទៅ​លើ​ការ​អនុញ្ញាត Login គណនី​ភ្ជាប់​ជាមួយ App ឬ​គេហទំព័រ​ណា​មួយ ដោយ​មិន​ពិនិត្យ​ឲ្យ​បាន​ដិតដល់។ កត្តា​នេះ​ទៀត​សោត ក៏​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ក្រុម Developer លុកលុយ​នូវ​រាល់​ទិន្នន័យ​ទាំង​ឡាយ មិន​ថា​ទីតាំង ចំណូលចិត្ត និង​ការប្រើប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត។

+វិធី​បិទ Facebook API Sharing លើ​ស្មាតហ្វូន:

  • បើក​កម្មវិធី Facebook ចូល​ទៅ Settings > Account Settings
  • អូស​មក​ក្រោម​ចុច​ត្រង់​ពាក្យ Apps
  • រើស​យក Apps Others Use ដោយ​ត្រង់​ចំណុច​នេះ វា​នឹង​បង្ហាញ​ពី​ប្រភេទ​ទិន្នន័យ​ដែល​អ្នក​ចង់​បើក​ឲ្យ​ប្រភេទ​គេហទំព័រ​ឬ App ណា​មួយ អាច​ចាប់​យក​បាន (គួរ​ដក​គ្រីស​ចេញ​ទាំង​អស់​ឬ​រំលង​ទៅ​ជំហាន​បន្ទាប់)
  • ថយ​មក​ក្រោយ​រើស​យក Platform > ត្រង់​ពាក្យ App and Websites > ចុច​យក​ពាក្យ Edit បន្ទាប់​មក​ចុច Turn Off Platform ដើម្បី​បិទ​ដំណើរការ​ទាំង​អស់​មិន​អនុញ្ញាត​ឲ្យ​គណនី​អ្នក​ភ្ជាប់​ទៅ​កាន់ App ឬ​គេហទំព័រ​ណា​មួយ​បាន

​​​​​+វិធី​បិទ Facebook API Sharing លើ​កុំព្យូទ័រ:

  • សម្រាប់ Destkop សូម​ចូល​ទៅ​កាន់ Settings > Apps
  • ត្រង់ Apps Other Use > រើស​យក Edit (អនុវត្ត​ដូច​លើ Mobile) > ចុច​ពាក្យ Save
  • ដើម្បី​បិទ API Sharing > រើស​យក Apps, Websites and Plugins > ចុច​យក Disable Platform ជា​ការ​ស្រេច

រំឭក​ថា​ការ​បិទ​ដំណើរការ Facebook API Sharing ជា​មធ្យោបាយ​មិន​បើក​ឲ្យ​ទិន្នន័យ​ទាំង​ឡាយ​ក្នុង Facebook មាន​ការ​បែកធ្លាយ​ទៅ​កាន់​ជន​ទី​បី ប៉ុន្តែ​តាម​ប្រភេទ​កម្មវិធី​ឬ​គេហទំព័រ​ខ្លះ ក៏​មាន​វិធី​ផ្សេង​បើក​ឲ្យ​អ្នក​ធ្វើ​ការ Login ជាមួយ Email ម្ល៉ោះ​អាច​ថា​ចំណុច​នេះ​ក៏​ជា​ដំណោះស្រាយ​ដ៏​សមប្រកប​មួយ​ផង​ដែរ។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា