បាល់​ទះ​ជន​ពិការ​កម្ពុជា ចាញ់​ក្រុម​មាឌ​ធំ​ឡេតូនី​នៅ World Championship

  • 2018-03-29 02:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​ជន​ពិការ​របស់​កម្ពុជា ​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ទេ ដោយសារ​តែ​ចាញ់​ក្រុម​មាឌ​ធំ​ៗ ឡេតូនី ​មុន​នេះ​បន្តិច​ក្នុង​លទ្ធផល ៣-១ ​នា​ពាន​រង្វាន់ World Championship Qualifies ។

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​កម្ពុជា​ ធ្វើ​បាន​ល្អ​ក្នុង​សិត​ដំបូង​ប៉ុន្តែ​សិត​ក្រោយ​ៗ​បែរ​ជា​មិន​អាច​ធ្វើ​អ្វី​ក្រុម​ឡេតូនី​​បាន​វិញ។ ខណៈ​ដែល​ពួកគេ​មាន​មាឌ​ធំ វៃ​វែង ​គឺ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឱ្យ​ខាង​កម្ពុជា​ពិបាក​ក្នុង​ការ​វាយ​ចេញ ​និង​លួច​ខ្លាំង​ណាស់។ សរុប​ជា​រួម​មក ​កម្ពុជា​បាន​ធ្លាក់​ចេញ​ទៅ​ហើយ សម្រាប់​ការ​ប្រកួត​មួយ​នេះ ​ក្រោយ​ពី​ឆ្លង​កាត់​ការ​ប្រកួត​៣​ប្រកួត ឈ្នះ​១ ​និង​ចាញ់​២​ប្រកួត។ ​១​ប្រកួត​ដែល​ឈ្នះ​នោះ គឺ​ឈ្នះ​អ៊ីតាលី ​និង​២​ប្រកួត​ដែល​ចាញ់​គឺ​ចាញ់​ម្ចាស់​ផ្ទះ​កូរ៉េ​ខាង​ត្បូង និង​ចាញ់​ឡេតូនី។

សម្រាប់​ការប្រកួត​ជម្រុះ​ជើងឯក​ពិភពលោក World Championship Qualifies ​នៅ​កូរ៉េ​ខាង​ត្បូង​នេះ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង អ៊ីតាលី និង​ឡេ​តូ​នី ខណៈ​ពូ​ល B មាន​ថៃ ម៉ុង​ហ្គោ​លី ក្រូ​អាស៊ី និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម