ហាមដាច់ខាតកុំទទួលទានអាហារ ៦ យ៉ាងនេះពេលក្រពះទទេ បើមិនចង់មានបញ្ហាធ្ងន់ធ្ងរ
- 2018-03-31 03:48:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាមដាច់ខាតកុំទទួលទានអាហារ ៦ យ៉ាងនេះពេលក្រពះទទេ បើមិនចង់មានបញ្ហាធ្ងន់ធ្ងរ
ចន្លោះមិនឃើញ
មិនខ្វល់ថា ក្រពះអ្នកអត់អាហារនៅពេលព្រឹកក្រោយពីភ្ញាក់ពីគេង ឬនៅពេលណាផ្សេងឡើយ យកល្អគួរតែជ្រើសរើសញ៉ាំអាហារសម្រន់ដែលត្រឹមត្រូវផងបើសិនជាចង់ឲ្យមានសុខភាពល្អ។ ប៉ុន្តែអាហារខាងក្រោមនេះគួរតែមិនមែនជាអាហារល្អបំផុតដែលអ្នកគួរញ៉ាំនៅពេលក្រពះអត់ទាន់មានចំណីឡើយ
១. ភេសជ្ជៈមានជាតិហ្គាស
ការញ៉ាំភេសជ្ជៈកំប៉ុងគឺជាមូលហេតុមួយដែលនាំឲ្យកើតជាជំងឺធាត់ជ្រុលក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែទោះបីជាវាគ្មានជាតិស្ករក៏ដោយ ក៏វាមិនត្រូវបានណែនាំឲ្យញ៉ាំពេលពោះទទេដែរ។ ការញ៉ាំភេសជ្ជៈនេះមុនគេនៅពេលព្រឹកអាចបន្ថយការផ្គត់ផ្គង់ឈាមទៅក្រពះនិងបំផ្លាញភ្នាសរំអិលរបស់វា ដែលជាហេតុនាំឲ្យការរំលាយអាហារយូរ និងទល់លាមក។
២. ផ្លែឈើជូរៗ
យកល្អគួរតែបន្ថែមជាតិស្ករទៅក្នុងផ្លែឈើជូរៗទៅ ព្រោះវាមានជាតិអាស៊ីតខ្លាញ់ ហើយក៏អាចផ្តល់ភាពលំបាកដល់ក្រពះបានដែរ។ ជាតិអាស៊ីតស៊ីទ្រិចគឺមានខ្ពស់ក្នុងក្រូចឆ្មា ដែលអាចធ្វើឲ្យឈឺចាប់ ឬឈឺពោះបែបរមួល និងករណីខ្លះអាចទៅជាចង្អោផងដែរ។
៣. ត្រសក់
ភាគច្រើនយើងមិនបានគិតទៅលើការញ៉ាំបន្លែជារឿងដំបូងនៅពេលព្រឹកទេ ប៉ុន្តែបើសិនជាអ្នកចង់ធ្វើអញ្ចឹងមែន ចូរជ្រើសរើសបន្លែដែលត្រឹមត្រូវផង។ បន្លែឆៅដូចជា ត្រសក់គឺល្អសម្រាប់សុខភាពទូទៅ។ ប៉ុន្តែនៅពេលញ៉ាំពោះទទេ វាអាចនឹងធ្វើឲ្យក្រហាយដើមទ្រូង ឈឺពោះ មិនមានផាសុកភាពក្នុងខ្លួន និងផោមច្រើន។
៤. ផ្លែសារី
ការញ៉ាំផ្លែសារីមួយផ្លែពេលឃ្លានអាចហាក់បីដូចជារឿងផ្តល់សុខភាព ប៉ុន្តែវាមិនអាចបំពេញតម្រូវការឃ្លានរបស់អ្នកបានឡើយ។ ផ្លែសារីផ្ទុកទៅដោយជាតិសរសៃ Crude ដែលអាចធ្វើឲ្យរបួស ដល់ភ្នាស់រំអិលក្រពេះដែលគ្មានចំណីបាន។
៥. អាហារហិរ
ការញ៉ាំម្ទេស និងអាហារហិរនៅពោះទទេ ប្រហែលជាធ្វើឲ្យរលាកដល់ក្រពះ ដែលអាចនាំឲ្យរមួល និង និងប្រតិកម្មអាស៊ីតបាន។អាហារហិរគឺជាមេបញ្ហានាំឲ្យក្រពះមិនកិនអាហារ។
៦. ប៉េងប៉ោះ
ថ្វីបើប៉េងប៉ោះមានវីតាមីន C និងជីវជាតិខ្ពស់ក៏ដោយ តែវាក៏មានអាស៊ីត Tannic ខ្ពស់ដែរក្នុងការបង្កើនអាស៊ីតក្នុងក្រពះ ដែលនាំឲ្យកើតជាដំបៅក្រពះបាន។ អ្នកអាចសន្សំវាទុកសម្រាប់ការញ៉ាំពេលល្ងាចវិញក៏បានដែរ៕