កម្សត់​ណាស់! ប៉ារូល​បទ​ចម្រៀង​ថ្មី​របស់ The Weeknd រៀបរាប់​ពី​ការ​បែកបាក់​ស្នេហា​ជាមួយ Selena (វីដេអូ)

  • 2018-04-01 02:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​បាន​ត្រឹម​​រយៈ​ពេល​ខ្លី​ក៏​ដោយ ប៉ុន្តែ តារា​ចម្រៀង The Weeknd នៅ​តែ​មាន​ការ​ឈឺចាប់ នៅ​ពេល​ដែល​តារា​ចម្រៀង Selena Gomez បាន​វិល​ត្រឡប់​ទៅ​រក​ស្នេហ៍​ចាស់​ជាមួយ​ Justin Bieber វិញ​នោះ។

ដើម្បី​បង្ហាញ​ពី​ការខូចចិត្តរបស់​លោក តារា​ចម្រៀង​រូប​នេះ​បាន​រៀបរាប់​ការឈឺចាប់ទាំងប៉ុន្មានក្នុង​ប៉ារ៉ូល​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ថ្មី "My Dear Melancholy” របស់​លោក​ដែល​ទើប​តែ​បាន​ចេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

នៅ​ក្នុង​បទ​ចម្រៀង​មួយ​ដែល​មាន​ចំណង​ជើង​ថា "Call Out My Name” តារា​ចម្រៀង R&B រូប​នេះ​បាន​ច្រៀង​ថា៖ "We found each other. I helped you out of a broken place. You gave me confort, but falling for you was my mistake.” ដែល​ប្រែ​ជា​ភាសា​ខ្មែរ​ថា៖ "ពួក​យើង​បាន​រក​ឃើញ​គ្នា។ ខ្ញុំ​បាន​ជួយ​នាង​ឲ្យ​រួច​ផុត​ពី​កន្លែង​ដែល​ឈឺចាប់។ នាង​បាន​ផ្ដល់​សេចក្ដី​សុខ​ដល់​ខ្ញុំ ប៉ុន្តែ​លង់​ចិត្ត​ស្រឡាញ់​នាង​គឺ​ជា​កំហុស​របស់​ខ្ញុំ"។

គ្រាន់​តែ​ប៉ុន្មាន​ឃ្លា​​នេះ អ្នក​គាំទ្រ​បាន​ដឹង​រួច​មក​ហើយ​ថា អ្វី​ដែល​បាន​រៀប​រាប់​ក្នុង​បទ​ចម្រៀង​មួយ​នេះ គឺ​និយាយ​ពី​ការ​ស្រឡាញ់​របស់​លោក​ចំពោះ​តារា​ចម្រៀង Selena Gomez។

តារា​ចម្រៀង The Weeknd និង Selena Gomez បាន​ផ្ដាច់​ចំណង​ស្នេហា​ជាមួយ​គ្នា​កាល​ពី​ខែតុលា ក្នុង​ឆ្នាំ ២០១៧ ខណៈ​តារាចម្រៀងស្រីរូប​នេះ បាន​វិល​ត្រឡប់​ទៅ​រកស្នេហ៍ចាស់របស់នាង​ជាមួយ Justin Bieber សារ​ជាថ្មី៕

ទស្សនា​បទ​ចម្រៀង​ខាងក្រោមនេះ៖

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា