Justin ទំនង​សប្បាយ​ចិត្ត ពេល The Weeknd ដាក់​ Selena ចំ​ៗ​ក្នុង​បទ​ចម្រៀង​ថ្មី

  • 2018-04-01 02:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ថ្មី "Call Out My Name” របស់​តារា​ចម្រៀង The Weeknd កំពុង​តែ​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​របស់​អ្នក​គាំទ្រ ព្រោះ​ថា​បទ​ថ្មី​មួយ​នេះ​គឺ​និពន្ធ​ឡើង​សម្រាប់​ឌឺដង​ដាក់​តារា​ចម្រៀង Selena Gomez ខណៈ​នាង​បែក​ចិត្ត​ពី​តារា​ចម្រៀង R&B រូប​នេះ ដើម្បី​ត្រឡប់​ទៅ​រក​គូ​ស្នេហ៍​ចាស់ Justin Bieber វិញ។

ជា​ចៃដន្យ ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​ថ្ងៃ​ដែល​ចេញ​បទ​ចម្រៀង​នោះ តារា​ចម្រៀង Justin Bieber ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​នៅ​តាម​ផ្លូវ​ជាមួយ​នឹង​ស្នាម​ញញឹម​ស្រស់​ស្រាយ​លើ​មុខ​ខុស​ពី​រាល់​ដង។ ជាមួយ​នឹង​ស្នាម​ញញឹម​បែប​នេះ អ្នក​គាំទ្រ​បាន​ដាក់​ការ​សង្ស័យ​ថា តារា​ចម្រៀង​រូប​នេះ អាច​នឹង​​ចាប់​អារម្មណ៍ ឬ​បាន​ស្ដាប់​ចម្រៀង​ថ្មី​របស់​ The Weeknd ទើប​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត​បែប​នេះ។

ទោះ​បី​ជា​បញ្ចប់​ទំនាក់ទំនង​ជាមួយ The Weeknd ដើម្បី​វិល​ត្រឡប់​ទៅ​រក Justin Bieber វិញ​ក្ដី ចំណង​ស្នេហ៍​រវាង​តារា​ចម្រៀង Selena Gomez ជាមួយ​នឹង Justin Bieber ក៏​នៅ​តែ​មិន​ទាន់​ទៅ​មុខ ខណៈ​ពេល​ថ្មី​ៗ​នេះ ពួក​គេ​បាន​ផ្ដាច់​ទំនាក់ទំនង​គ្នា​នោះ៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា