Ed Sheeran ក្ដៅស្លឹកត្រចៀក ប្ដឹងតបវិញ ទាក់ទងករណីលើកឡើងថាលោកចម្លងបទពីគេ
- 2018-04-03 10:17:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ed Sheeran ក្ដៅស្លឹកត្រចៀក ប្ដឹងតបវិញ ទាក់ទងករណីលើកឡើងថាលោកចម្លងបទពីគេ
ចន្លោះមិនឃើញ
តារាចម្រៀង Ed Sheeran មិនបញ្ឈប់រឿងក្ដីដោយងាយៗនោះទេ ព្រោះលោកនៅតែប្រកាន់ជំហរថាគ្មានភស្តុតាងអ្វីទាល់តែសោះ ដែលថាលោកបានលួចចម្លងបទពីគេ នៅពេលដែលលោកសរសេរបទចម្រៀងឲ្យតារាចម្រៀង Tim McGraw នោះ។
កាលពីខែមករា តារាចម្រៀង Ed Sheeran ត្រូវបានចោទប្ដឹងពាក់ព័ន្ធនឹងបទ "The Rest of Our Life” ដែលជាបទទទួលបានការពេញនិយមខ្លាំងកាលពីឆ្នាំមុននោះ ថាបានលួចចម្លងសាច់ភ្លេងពីបទចម្រៀងមួយកាលពីឆ្នាំ ២០១៤ ដែលមានចំណងជើងថា "When I Found You” ដែលនិពន្ធដោយ Sean Carey និង Beau Golden និងច្រៀងដោយតារាចម្រៀង Jasmine Rae។
ហើយកាលពីថ្ងៃច័ន្ទនេះ ម្ចាស់បទ "Shape of You” រូបនេះបានប្ដឹងតបវិញជាមួយនឹងឯកសារច្បាស់លាស់របស់លោក ដោយបដិសេធថាបទចម្រៀងរបស់លោកគ្មានចំណុចណាដូចគ្នាទៅនឹងបទរបស់អ្នកនិពន្ធរូបនោះដែលបានចោទប្រកាន់នោះទេ។ តារាចម្រៀងរូបនេះ បានបញ្ជាក់ទៀតថា លោកគ្មានអ្វីត្រូវសុំសិទ្ធិពីអ្នកនិពន្ធ Carey និង Golden នោះទេ ព្រោះថាបទ "The Rest of Our Life” គឺជាបទចម្រៀងដើមដែលលោកនិពន្ធឡើងថ្មីសុទ្ធសាធ។
តារាចម្រៀងរូបនេះ បាននិយាយថា ការចោទប្រកាន់របស់ពួកគេនេះ គឺគ្មានមូលដ្ឋាន និងភស្តុតាងត្រឹមត្រូវ និងចង់ឲ្យខាងតុលាការជួយលោកឲ្យសើរើរឿងក្ដីទាំងមូលសារជាថ្មី។
ចំពោះខាងតុលាការវិញនោះ មិនទាន់បានសម្រេចថាត្រូវដោះស្រាយយ៉ាងណានោះទេ៕
ទស្សនាបទចម្រៀងទាំងពីរនេះទាំងអស់គ្នា៖
ចុចអាន៖