មក​មើល Range Rover Sport SVR ២០១៨ ស្អាត​​ដល់​កម្រិត​ណា

  • 2018-04-04 02:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​នៃ​ចក្រភព​អង់គ្លេស Land Rover បាន​បញ្ចេញ​នូវ​រថយន្ត​ម៉ូដែល​ថ្មី​ជា​ច្រើន​ ដែល​ជា​ការ​អភិវឌ្ឍ​ពី​ម៉ូដែល​មុន មាន​ដូច​ជា Range Rover និង Range Rover Sport ជា​ដើម។ ក្រៅ​ពី​ការ​ផលិត​ រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​ EV រួច​មក Land Rover ក៏​បាន​បញ្ចេញ​ Range Rover Sport SVR (Special Vehicle) ២០១៨ ផង​ដែរ។

លើក​នេះ Range Rover Sport SVR ២០១៨ មាន​កម្លាំង​ខ្លាំង​ជាង​ឆ្នាំ​មុន ដោយ​មាន​ថាមពល​ដល់​ទៅ​ ៥៧៥សេះ លើស​ពី​ម៉ូដែល SVR រាល់​ដង​ដែល​មាន​ត្រឹម ៥០០សេះ។ ជាមួយ​នឹង​ការ​រចនា​កាង​ខាង​មុខ​ថ្មី Range Rover Sport SVR ២០១៨ មាន​រន្ធ​ខ្យល់​ធំ​ជាង​មុន​ខ្លាំង​ ដោយ​បំបាត់ Fog Lamps (ចង្កៀង​តូច​២ ផ្នែក​ខាង​ក្រោម) ចោល​ជំនួស​ដោយ​សន្ទះ​ខ្យល់​ទាំង​អស់​តែ​ម្ដង​ជំនួយ​ដល់​ កម្លាំង​ដ៏​ខ្លាំងក្លា​របស់​រថយន្ត​នេះ។

គម្រប​មុខរចនា​មក​ជាមួយ​​សារធាតុ​សរសៃ​កាបូន (Carbon Fiber) ដែល​មាន​ទម្ងន់​ស្រាល​ ហើយ​រឹង​មាំ​ខ្លាំង ព្រម​ទាំង​មាន​រន្ធ​បញ្ចេញ​ខ្យល់ ២ នៅ​លើ​គម្រប​នោះ​ទៀត​ផង។ ឡាន​នេះ​ជា​ប្រភេទ​ Automatic មាន​ចង្កឹះ​លេខ ៨ speed តែ​បើ​អ្នក​ចង់​បង្កើន​ល្បឿន​ដូច​ឡាន​ប្រណាំង​លេខ​ដៃ​នោះ អ្នក​អាច​ប្រើ​ប្រាស់​លេខ​ដៃ បូក ដក នៅ​ជាប់​ចង្កូត​បាន។ ចំណែក​ឯ​ប្រព័ន្ធ Touch Pro Duo សម្រាប់​ផ្ដល់​ព័ត៌មាន​នៅ​ខាង​ក្នុង​ក៏​ត្រូវ​បាន upgrade ឲ្យ​លឿន​និង​ស្រួល​ប្រើ​ជាង​មុន​ឆ្ងាយ​ផង​ដែរ។

ចង់​ដឹង​ថា​ Range Rover Sport SVR ២០១៨ មាន​រាង​ស្អាត​យ៉ាង​ណា តោះមក​មើល​ជាមួយ​ Sabay ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ