ក្ដៅស្លឹកត្រចៀកពេក! លោក ឌូតឺតេ ព្រលះប្រធានសិទ្ធមនុស្សកប់ៗមាត់ថាជាមនុស្ស "អត់ខួរ”

  • 2018-04-04 07:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ហ្វីលីពីន លោក ឌូតឺតេ បាន​បើក​ការ​វាយ​ប្រហារ​មិន​សំចៃ​មាត់​ទៅ​លើ​ប្រធាន​សិទ្ធ​មនុស្ស​អង្គការ​សហប្រជាជាតិ​ថា​ជា​មនុស្ស​អត់​ខួរ ក្រោយ​ពី​ទទួល​ការ​រិះ​គន់​ចំពោះ​ការ​សម្លាប់​ឧក្រិដ្ឋជន​គ្រឿង​ញៀន។

(ប្រធានាធិបតី ហ្វីលីពីន)

កាល​ពី​ខែ​មុន មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក Zeid Ra'ad Al Hussein បាន​និយាយ​ថា​លោក ឌូតឺតេ **"គួរ​តែ​ទៅ​ទទួល​ការ​វាយ​តម្លៃ​ចិត្ត​សាស្ត្រ​ទៅ"**។ ពាក្យ​សម្ដី​តែ​ប៉ុន្មាន​ម៉ាត់​នេះ ធ្វើ​ឲ្យ​ប្រធានាធិបតី​ហ្វីលីពីន​ឆេះ​ដុំ​យ៉ាង​ខ្លាំង រួច​ក៏​ធ្វើ​ការ​​ជេរ​ប្រមាទ​មន្ត្រី​រូប​នោះ​កប់​ៗ​មាត់ រហូត​ដល់​ថ្នាក់​ជេរ​ទាំង​ម្ដាយ​របស់​លោក​ទៀត​ផង។

លើស​ពី​នេះ​ទៀត លោក ឌូតឺតេ ឆ្លើយ​តប​នឹង​មន្ត្រី​រូប​នេះ​ថា "មើល​ទៅ​លោក​ឯង​ចុះ មាន​តែ​ក្បាល​ធំ​ប៉ុន្តែ​គ្មាន​ខួរ​សោះ។ ត្រចៀក​របស់​លោក​ឯង ប្រហោង​ធ្លុង គ្មាន​ខួរ​ទាល់​តែ​សោះ។ ហើយ​ក្បាល​របស់​លោក​ឯង មិន​មាន​ជីវជាតិ​រហូត​ធ្វើ​ឲ្យ​សក់​ជ្រះ​អស់​ទៀត។”

(លោក Zeid Ra'ad Al Hussein ប្រធាន​សិទ្ធ​មនុស្ស​អង្គការ​សហប្រជាជាតិ​ )

គួរ​ឲ្យ​ដឹង​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ប្រធានាធិបតី​វ័យ ៧៣ ឆ្នាំ​ខាង​លើ ធ្វើ​ការ​ជេរ​ប្រមាទ​មិន​សំចៃ​មាត់​បែប​នេះ។ លោក​ក៏​ធ្លាប់​បាន​ជេរ​មេ​ដឹក​នាំ​ពិភពលោក​មួយ​ចំនួន​រួម​ទាំង​លោក បារ៉ាក់ អូបាម៉ា និង​សម្តេច ប៉ាប​ផង​ដែរ សម្រាប់​ការ​រិះគន់​មក​លើ​ចំណាត់​ការ​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ក្នុង​ប្រទេស ហ្វីលីពីន៕

  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍សូមផ្ញើ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន ៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី