អាមេរិក​ចោទ​ចិនលួច​បច្ចេកវិទ្យា ចិន​តប​ត​វិញ​​​ធ្វើ​ឲ្យ​ផ្សារ​ហ៊ុនអាមេរិកធ្លាក់​ជិត ២ ភាគរយ

  • 2018-04-05 01:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​លោក Donald Trump បាន​ប្រកាស​ពី​បញ្ជី​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ជុំវិញ​ការ​នាំ​ចូល​របស់​ចិន ក្នុង​គោលដៅ​តបត​ទៅ​នឹង​ភាព​មិន​ត្រឹមត្រូវ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ។ សំណើ​លើ​ការ​ត្រួតពិនិត្យ​ថ្លៃ​ពន្ធ​សារ​ជា​ថ្មី ដោយ​រួម​មាន​ផលិតផល​មនុស្សយន្ត, ព័ត៌មាន​បច្ចេកវិទ្យា, ទូរគមនាគមន៍​និង​អវកាស។

តំណាង​ភ្នាក់ងារ​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក សង្កត់​ធ្ងន់​ថា​ផលិតផល​ដូច​បញ្ជាក់​ពី​ខាង​លើ​បាន​ទាញ​ផលប្រយោជន៍​ឲ្យ​ឧស្សាហកម្ម​ប្រទេស​ចិន ប៉ុន្តែបានបង្ក​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ខ្លួន។ ជា​ពិសេស​គោលនយោបាយ​អយុត្តិធម៌ ដែល​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ធ្វើ​ការ​ផ្ទេរ​នូវ​បច្ចេកវិទ្យា​និង​កម្មសិទ្ធិបញ្ញា​ឲ្យ​ទៅ​បណ្ដា​ក្រុមហ៊ុន​ក្នុង​ស្រុក​ចិន។

​​​សេចក្តី​ប្រកាស​នេះ​អាច​នឹង​បង្កើន​ភាព​រកាំរកូស​រវាង​អាមេរិក​និង​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខ្លួន ដែល​កំពុង​ស្ថិត​ក្នុង​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម ដោយ​ផ្សារហ៊ុន​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ ស្រាប់​ធ្លាក់​ចុះ​អស់​ជាង ២ ភាគរយ ប៉ុន្តែ​ស្ទុះ​ងើប​ឡើង​វិញ​បាន​កណ្តាល​នៅ​ថ្ងៃ​បន្ទាប់។

រំឭក​ថា​មុន​សេចក្តីប្រកាស​សម្រេច​ចេញ​ផ្សាយ នា​ថ្ងៃ​ចន្ទ​ប្រទេស​ចិន​បាន​ដំឡើង​ថ្លៃ​ពន្ធ​លើ​ម្ហូបអាហារ​សោត​យ៉ាង​ដូច​ជា​សាច់​ជ្រូក, ផ្លែឈើ, គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ដទៃ​ទៀត​ដែល​នាំ​ចូល​ពី​អាមេរិក ជា​ការ​សងសឹក​ទៅ​នឹង​នយោបាយ​របស់​លោក Trump ក្រោយ​រំអុក​ថ្លៃ​ពន្ធ​លើ​ការ​នាំ​ចេញ​ដែកថែប​និង​អាលុយមីញ៉ូម​ទៅ​សហរដ្ឋអាមេរិក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា