Zac Efron មើល​ទៅ​ដូច​ជា​ជិតស្និទ្ធ​ជាមួយ​តារា​ស្រី​ម្នាក់​នេះ​ខ្លាំង

  • 2018-04-06 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រូប​រាង​សិច​ស៊ី Zac Efron ពិត​ជា​ចង់​ឲ្យ​ពិភពលោក​ ដឹង​ថា​លោក​ និង​តារា​សម្ដែង Alexandra Daddario កំពុង​តែ​ទាក់ទង​គ្នា​ពិត​មែន​។ ទោះ​បី​ជា​អ្នក​ទាំង​ពីរ​មិន​ទាន់​ប្រកាស​ថា ពួក​គេ​ជា​សង្សារ​នឹង​គ្នា​តាម​បណ្ដាញ​សង្គម Instagram បើ​សិន​ជា​ក្រឡេក​មើល​សកម្មភាព​របស់​អ្នក​ទាំង​ពីរ​ ទើប​យើង​សង្កេត​ឃើញ​ថា​អ្នក​ទាំង​ពីរ​ពិត​ជា​ជិតស្និទ្ធ​គ្នា​ខ្លាំង។

កាល​ពី​ម្សិល​មិញ Alexandra បាន​បង្ហោះ​រូប​ថត​នាង​ស្លៀក​ឈុត​ដើម្បី​ទៅ​ចូលរួម​ ការ​ Premier រឿង "Rampage” ជាមួយ​នឹង​កូន​ឆ្កែ​សំណព្វ​របស់​នាង។ ក្នុង​រយៈ​ពេល​មិន​ដល់​១០​នា​ទី​ផង​ Zac បាន​បញ្ចេញ​មតិ​ថា "Two hot bitches”។

ចំណែក​ឯ​នៅ​លើ​ទំព័រ Instagram របស់​ខ្លួន​វិញ Zac បាន​បង្ហោះ​រូប​ថត​ខ្លួន​ឯង​ថត​ជាមួយ​ឆ្កែ ពិត​ជា​គួរ​ឲ្យ​ស្រលាញ់។ ស្រាប់​តែ​ពេល​នោះ Alexandra បញ្ចេញ​មតិ​វិញ​ម្ដង​ថា "Angel dog”​ បន្ទាប់​មក​ Zac ក៏​បាន​ឆ្លើយ​តប​ថា "doggie date?” ពោល​គឺ​ចង់​នាំ​ឆ្កែ​ដើរ​លេង​ជាមួយ​គ្នា។

អ្នក​ទាំង​ពីរ​នេះ​ពិត​ជា​សាក​សម​នឹង​គ្នា​ណាស់ តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី