Brad Pitt កំពុង​តែ​ទាក់​ទង​ជាមួយ​មិត្ត​ស្រី​ជា​សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ?

  • 2018-04-06 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Brad Pitt កំពុង​តែ​ទាក់​ទង​ជាមួយ​សង្សារ​ថ្មី?

តារា​វ័យ​ ៥៤​ឆ្នាំ​រូប​នេះ ត្រូវ​គេ​ប្រទះ​ឃើញ​ចំណាយ​ពេល​ជាមួយ​អ្នក​នាង Neri Oxman ដែល​ជា​ស្ថាបត្យករ​ និង​ជា​សាស្ត្រាចារ្យ​​ថ្នាក់​សិល្បៈ​និង​វិទ្យាសាស្ត្រ​នៅ សាកល​វិទ្យាល័យ MIT បើ​តាម​រាយ​ការណ៍​ពី​សារព័ត៌មាន Page Six។ លោក​ Pitt និង​អ្នក​នាង Oxman ទាក់ទង​គ្នា​ដោយ​សារ​តែ​សេចក្ដី​ស្រលាញ់​ទាក់​ទង​នឹង​វិស័យ​រចនា និង​ស្ថាបត្យកម្ម​ ហើយ​ចំពោះ​ទំនាក់ទំនង​វិញ​ គឺ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​លក្ខណៈ​មិត្តភ័ក្ដិ​ផ្លូវ​ការ​ នេះ​បើ​តាម​ប្រភព​ដដែល។ ទោះ​បី​ជា​មិត្តភាព​នេះ​មិន​មែន​ជា​លក្ខណៈ​មនោសញ្ចេតនា​ធំ​ដុំ​ក៏​ពិត​មែន ប៉ុន្តែ Brad ហាក់​ដូច​ជា​ចង់​ចំណាយ​ពេល​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាមួយ​នាង។

អ្នក​នាង​ Neri Oxman

ប៉ុន្តែ​អ្នក​តំណាង​ពី​តារា​សម្ដែង​រូប​នេះ បាន​ច្រាន​ចោល​ការ​ប៉ាន់ស្មាន​របស់​សារព័ត៌មាន Page Six ដោយ​បាន​និយាយ​ថា​អ្នក​ទាំង​ពីរ​គ្រាន់​តែ​ជា​មិត្ត​នឹង​គ្នា​តែ​ប៉ុណ្ណោះ។

អ្នក​ទាំង​ពីរ​ បាន​ជួប​គ្នា​ដើម្បី​ពិភាក្សា​លើ​គម្រោង​ស្ថាបត្យកម្ម​មួយ​ជាមួយ​គ្នា​។ ខណៈ​ដែល​គម្រោង​នេះ​មិន​ទាន់​ដឹង​ថា​ជា​គម្រោង​អ្វី ពេល​នេះ​គេ​ដឹង​ថា Brad កំពុង​តែ​មាន​ទំនាក់​ទំនង​ជាមួយ​គម្រោង Make it Right Foundation ជា​គម្រោង​សាង​សង់​ផ្ទះ​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ការ​ផ្ទះ​សម្បែង​នៅ​រដ្ឋ New Orleans សហរដ្ឋ​អាមេរិក៕

អាន​អត្ថបទ៖

ប្រភព៖ People   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី