Fortnite ទើប​បើក​ឲ្យ​លេង​លើ iOS ជាង ៣ សប្តាហ៍ តែ​ចំណូល​ចូល​កប់​ក្តោង

  • 2018-04-08 01:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Epic Games បាន​ប្រកាស​ដាក់​ឲ្យ​ទាញ​យក​ហ្គេម Fortnite នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ iOS កាល​ពី​ពាក់​កណ្តាល​ខែ​មិនា។ ត្រឹម​រយៈ​ពេល ៣ សប្តាហ៍​ដំបូង​យោង​តាម​ការ​ស្ទាបស្ទង់​ពី Sensor Tower បាន​បញ្ជាក់​ថា​ហ្គេម​ដ៏​ពេញ​និយម​មួយ​នេះ ជួយ​រក​ចំណូល​បាន​ជាង ១៥ លាន​ដុល្លារ ​ឯ​ណោះ។​

ឈរ​ក្នុង​ចំណោម​កំពូល​ហ្គេម​ល្បីៗ​ឯ​ទៀត​ដូច​ជា Candy Crush Saga, Clash of Clans និង Pokemon Go ជុំវិញ​ទំហំ​ចំណូល​ច្រើន​បំផុត​ប្រចាំ​សប្តាហ៍ ខណៈ Fortnite ឈរ​លេខ ១ រក​បាន ៦,៤ លាន​ដុល្លារ ធៀប​នឹង Candy Crush បាន ៥,៨ លាន​ដុល្លារ និង​លេខ ៣ ហ្គេម Clash of Clans បាន​ត្រឹម ៤,១ ដុល្លារ។​

Fortnite ដែល​ផ្ទុះ​ការ​ពេញ​និយម​តាម​គន្លង​ហ្គេម Playerunknown's Battlegrounds បង្កើត​នូវ​វគ្គ Battle Royale បាញ់​ជម្រុះ​អ្នក​លេង​ពី ១០០ នាក់ មក​សល់​ត្រឹម​ជើង​ខ្លាំង​មួយ​រូប​ចុង​ក្រោយ​នៅ​លើ​កោះ​ដ៏​ធំ​មួយ។ ប៉ុន្តែ​ក្រាហ្វិក​និង​បែបបទ​របស់​ហ្គេម​មួយ​នេះ ជា​ប្រភេទ​តុក្កតា ខុស​ពី PUBG និង ROS ដែល​មើល​ទៅ​ស្រដៀង​មនុស្ស​សុទ្ធសាធ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី