ហ្គេម​បាញ់​គ្នា ៣ កំពុងត្រូវចិត្តយុវវ័យប្រើស្មាតហ្វូន សប្បាយមិនចាញ់លេងលើកូំព្យូទ័រ

  • 2018-04-09 04:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​បែប​បាញ់​ប្រហារ​ជា​ប្រភេទ​ហ្គេម​ដ៏​ពេញ​និយម​មួយ ក្នុង​ចំណោម​ប្រភេទ​ផ្សេង​ទៀត​ដូច​ជា​បែប​ផ្សងព្រេង, កីឡា ឬ ការ​ប្រើ​ប្រាជ្ញា (Puzzle)។ ទន្ទឹម​គ្នា​នេះ​ហ្គេម​កំពុង​ត្រូវ​ប៉ាន់ ៣ ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​ Battle Royale បើក​ឲ្យ​មនុស្ស​ជា​ច្រើន​ចូល​លេង​ក្នុង​វគ្គ​តែ​មួយ ហើយ​កាន់​តែ​លម្អិត​ Sabay ណែនាំ​ដូច​ខាង​ក្រោម។

១.Rules Of Survival:

រាប់​បាន​ជា​ហ្គេម​ចេញ​មុន​គេ​បង្អស់​នៅ​លើ​ឧបករណ៍ iOS និង Android ហើយ​ផ្ទុះ​ភាព​ល្បីល្បាញ​តាំង​ពី​ជាង ២ ខែ​មុន។ ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន NetEase Games មាន​ចែក​ជា​ប្រភេទ​វគ្គ Solo, Squad ឬ FireTeam ជាមួយ​អ្នក​លេង​ឯ​ទៀត​ចំនួន ១២០ នាក់​ក្នុង​ផែនទី​តែ​មួយ។ ថ្មីៗ​នេះ​ក៏​ទើប​តែ​បញ្ចូល​នូវ​វគ្គ​មនុស្ស ៣០០ នាក់ ដើម្បី​រក​ជើង​ខ្លាំង​ដែល​អាច​រស់រាន​មាន​ជីវិត​ក្រោយ​គេ​បង្អស់។

មាន​ទំហំ​ជាង ៩៨០MB គាំទ្រ​ចាប់​ពី iOS 9.0 និង Android 4.0 ឡើង​ទៅ បន្សំ​ការ​លក់ item ថ្លៃ​ពី ០,៩៩ ដុល្លារ-៩៩,៩៩ ដុល្លារ ខណៈ​បច្ចុប្បន្ន​មាន​អ្នក​លេង​ប្រមាណ ១០០ លាន​នាក់​ជុំវិញ​ពិភពលោក។ ចុច​ទាញ​យក​សម្រាប់ iOS និង Android

២.PUBG MOBILE:

ហ្គេម​មួយ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន PUBG Corporation ជា​អ្នក​បង្កើត​មុន​គេ​បង្អស់​នៅ​លើ​កុំព្យូទ័រ លុះ​ក្រោយ​មក​ក៏​មាន​លំនាំ​នៃ ROS ចម្លង​តាម​មក​ដាក់​លើ​ស្មាតហ្វូន។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ដោយ​សង្កេត​ឃើញ​ទីផ្សារ​អ្នក​លេង​លើ​ស្មាតហ្វូន​ត្រូវ​ប៉ាន់ ក្រុមហ៊ុន​ប្រទេស​ចិន Tencent Games ក៏​សម្រិតសម្រាំង​ជា​ថ្មី បង្កើត​សម្រាប់​ជំនាន់ MOBILE និង​ទទួល​ការ​គាំទ្រ​ខ្លាំង​មិន​ចាញ់​គូ​ប្រកួត។

ទម្រង់​នៃ​ការ​លេង​ក៏​មាន​បែបបទ​ស្រដៀង​គ្នា ដោយ​អាច​លេង​ជា​ប្រភេទ Solo ឬ​ចាប់​ជា​ក្រុម ហើយ​មាន​ទំហំ​ផ្ទុក​ជាង ៩០០ MB។ គាំទ្រ​លើ​ប្រព័ន្ធ Android ចាប់​ពី​ជំនាន់ 4.3 ជាង ៥០០ ម៉ាក ប៉ុន្តែ​តម្រូវ​កម្លាំង​ម៉ាស៊ីន​អាច​ដំណើរការ​បាន​រលូន​គឺ​ចាប់​ពី​ជំនាន់ Android 5.1.1 និង​ទំហំ​ RAM 2GB ឡើង។

ចុច​ទាញ​យក​សម្រាប់ iOS និង Android​​

៣.Fortnite:

ក្រុមហ៊ុន Epic Games ទើប​តែ​សម្រេច​បញ្ចប់​កំណែ Beta នៃ​ហ្គេម Fortnite លើ​ប្រព័ន្ធ iOS កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ពោល​មាន​ន័យ​ថា​អ្នក​រាល់​គ្នា​អាច​ទាញ​យក​ទៅ​លេង​បាន​ដោយ​សេរី ប៉ុន្តែ​រើស​ម៉ាស៊ីន​ចាប់​ពី​ជំនាន់ iPhone SE/6s ឡើង​ទៅ ហើយ​ទំហំ​ផ្ទុក​ក៏​ធំ​លើស​ពី 1GB។

ជា​ប្រភេទ​ហ្គេម​ដែល​មាន​ក្រាហ្វិក​និង​បែបបទ​នៃ​ការ​លេង​បែប​តុក្កតា ខុស​ពី​ PUBG ឬ ROS ដែល​មាន​រូបរាង​តួ​អង្គ​ប្រដូច​បាន​នឹង​មនុស្ស ហើយ​ក៏​មាន​ការ​ប្រកួត​នៃ​វគ្គ Battle Royale តម្រូវ​ឲ្យ​មនុស្ស ១០០ នាក់​ចូល​ក្នុង​វគ្គ​តែ​មួយ ដើម្បី​រក​ជើង​ខ្លាំង​ដែល​អាច​រស់រាន​មាន​ជីវិត​ក្រោយ​គេ​បង្អស់។

ចុច​ទាញ​យក​សម្រាប់ iOS

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម