ដំណឹង​អាក្រក់ Apple បោះបង់ iOS 11.2.6 ចោល​ហើយ

  • 2018-04-09 01:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន Apple ទើប​តែ​ប្រកាស​បិទ​ចោល​នូវ Sever ទម្លាក់ (Downgrade) ឬ Restore ទៅ​កាន់ iOS 11.2.6 ក្រោយ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ថ្មី iOS 11.3 បើក​ឲ្យ​ប្រើប្រាស់​បាន​រយៈ​ពេល​ជាង ១ សប្តាហ៍។

ពោល​គឺ​អ្នក​ប្រើប្រាស់ iPhone/iPad ជំនាន់​ខ្ពស់​គ្រប់​ម៉ូឌែល មាន​សិទ្ធ​ Update ឬ Restore ទៅ​កាន់ iOS ជំនាន់​ក្រោយ​មួយ​គត់ ស្រប​ពេល​កំណែ​សាកល្បង 11.4 Beta កំពុង​ស្ថិត​ក្នុង​ការ​ឃ្លាំមើល​នៅ​ឡើយ។​ សម្រាប់ iOS 11.3 បាន​បន្ថែម​នូវ​មុខងារ ARKit 1.5, មុខងារ​ត្រួតពិនិត្យ​គុណភាព​ថ្ម, Animoji ជំនាន់​ថ្មី, Business Chat, Health Record និង​ការ​ពង្រឹង​សមត្ថភាព​លើ Apple Music។

យ៉ាងណាមិញ​ជុំវិញ​ដំណឹង Jailbreak ក៏​បន្ត​ជាប់​គាំង​ត្រឹម​ជំនាន់ iOS 11 – 11.1.2 ខណៈ​ iOS 11.2.6 នៅ​មិន​ទាន់​មាន​ជើង​ខ្លាំង​ណា​មួយ​អាច​បំបែក​កូដ​របស់​ក្រុមហ៊ុន Apple បាន​នោះ​ទេ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា