​​លម្អិត​ពី​ស្ថាន​ភាព​របស់​ នួន បូរី ក្រោយ​​​រង​របួស​ម្សិលមិញ

  • 2018-04-09 02:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ប៉ូលិស នួន បូរី ​នឹង​ត្រូវ​សម្រាក​ចំនួន ១ ខែ​​​ក្រោយ​រង​​របួស​របូត​ឆ្អឹង​ខាង​ស្ដាំ ក្នុង​ការ​ប្រកួត​ជួយ​ក្រុម​យក​ឈ្នះ​អគ្គិសនី​កម្ពុជា ៤-១ នៃ​​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៤ ​នៅ​ទីលាន​អគ្គិសនី​កម្ពុជា​ម្សិល​មិញ​នេះ។

នួន បូរី (កាល​ជាប់​​ជម្រើស​ជាតិ U22 )

​​នួន​ បីរី បាន​ឲ្យ​ដឹង​ថា ​​របួស​នេះ​មិន​ធ្ងន់ធ្ងរ​ខ្លាំង​ទេ ពោល​គឺ​ពេល​នេះ​​អាច​ធ្វើ​ចលនា​បាន​តិចៗ។ គ្រួ​ពេទ្យ​បាន​​អនុញ្ញាត​ឲ្យ​ចេញ​មក​ផ្ទះ​ក្រោយ​ពិនិត្យ​ភ្លាមៗ ​និង​ផ្ដល់​ថ្នាំ​មួយ​ចំនួន​​ទៅ​ប្រើប្រាស់​​ក្រោយ​ទទួល​បាន​ការ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

​​ខ្សែ​ប្រយុទ្ធ​ នួន បូរី ​ធ្លាប់​ទទួល​បាន​​ឱកាស​ជាប់​ជម្រើស​ជាតិ​​កម្ពុជា​ក្រុម​ធំ​ កាល​ស្ថិត​​ក្រោម​ការ​ដឹក​នាំ​របស់​លោក Leonardo Vitorino និង​ក៏​ជា​អតីត​​សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ២២​ ឆ្នាំ​របស់​កម្ពុជា​ផង​ដែរ៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​