កក្រើក YouTube យប់មិញ Hacker ចូល​លួច​​វាយ​ប្រហារ​បទ​ចម្រៀង​ល្បីបំផុត Despacito

  • 2018-04-11 03:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ហេតុ​ការណ៍​បាញ់​បោះ បណ្ដាល​ឲ្យ​មាន​អ្នក​របួស​ក្នុង​ការិយាល័យ​កណ្ដាល​របស់​ខ្លួន​ហើយ​នោះ កាល​ពី​យប់​មិញ​នេះ YouTube បាន​ជួប​រឿង​ឈឺ​ក្បាល​មួយ​ទៀត គឺ​ក្រុម Hacker បាន​ចូល​ទៅ​លុកលុយ​វីដេអូ​មួយ​ចំនួន​របស់​តារា​ចម្រៀង​ល្បីៗ ព្រម​ទាំង​វីដេអូ​ដែល​មាន​អ្នក​មើល​ច្រើន​ជាង​គេ​បំផុត​លើ​លោក​ដែរ គឺ​បទ Despacito របស់​តារា​ចម្រៀង Luis Fonsi និង Daddy Yankee។

វីដេអូ​បទ​ចម្រៀង​ដែល​មាន​ការ​ចុច​មើល​ជាង ៥ ពាន់​លាន​ដង​នេះ ត្រូវ​បាន​ Hacker បំបាត់​ចេញ​ពី YouTube ហើយ​ជំនួស​ដោយ​រូបភាព ក្រុម​ខ្មាន់​កាំភ្លើង​មួយ​ក្នុង​រឿង Casa de Papel របស់ Netflix។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម Hacker ក៏​បាន​កែ​ចំណង​ជើង​វីដេអូ​នោះ​ផង​ដែរ ហើយ​បាន​ហៅ​ឈ្មោះ​ខ្លួន​ឯង​ថា Prosox and Kuroi'sh។

មិន​មែន​​តែ វីដេអូ​របស់​តារា​ចម្រៀង Luis Fonsi និង Daddy Yankee ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​បាន​គេ hack ក្នុង​នោះ វីដេអូ​ចម្រៀង​របស់ Chris Brown, DJ Snake, Shakira, Drake, Selena Gomez, Katy Perry និង Taylor Swift ក៏​ត្រូវ​បាន​គេ hack ផង​ដែរ។ វីដេអូ​ទាំង​អស់​ដែល​គេ hack បាន​ គឺ​ស្ថិត​នៅ​ក្នុង Channel ​របស់ Vevo។ ប៉ុន្តែ គេ​មិន​បាន​ដឹង​ច្បាស់​ថា តើ Hacker បាន hack ចូល Vevo channelទាំង​មួល ឬក៏​គេ​បាន channel របស់​តារា​ទាំង​នោះ​ផ្ទាល់​ខ្លួន​ តែ​ម្ដង​នោះ​ទេ។ ប៉ុន្តែ មាន hacker ម្នាក់​នៅ​ក្នុង​ក្រុម​នោះ​ចេញ​មក​អះ​អាង​ថា ពួក​គេ​ប្រើ Script ដើម្បី​កែ​ចំណង​ជើង​វីដេអូ។

អ្នក​តំណាង​របស់ Vevo បាន​ចេញ​មក​បញ្ជាក់​ថា " វីដេអូ​នៅ​ក្នុង​ Channel របស់​យើង​មួយ​ចំនួន​ពិត​ជា​ត្រូវ​បាន​ hack ពិត​មែន។ ពួក​យើង​កំពុង​ព្យាយាម​យក​វីដេអូ​ទាំង​នោះ​មក​វិញ ហើយ​ដាក់​ឲ្យ​វា​ដំណើរការ​ដូច​ដើម។ យ៉ាងណាមិញ ពួក​យើង​ក៏​នឹង​បើក​ការ​ស៊ើប​អង្កេត រក​ចន្លោះ​ប្រហោង​ដែល​ធ្វើ​ឲ្យ Hacker អាច​ចូល​លុក​លុយ​ក្នុង Channel យើង​បាន​ដូច​គ្នា​ដែរ " ៕

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី