អុញ​នោះ​! Khloe Kardashian ជិត​សម្រាល​កូន​ផង​ សង្សារ​ក្បត់​នៅ​នឹង​មុខ!

  • 2018-04-11 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្សារ​របស់​តារា​ម៉ូដែល​និង​កម្មវិធី​ទូរទស្សន៍​ល្បី​ឈ្មោះ Khloe Kardashian គឺ​លោក Tristan Thompson ត្រូវ​សារព័ត៌មាន​ TMZ ចាប់​បាន​ក្បត់​សង្សារ​ដោយ​ថើប​គ្នា​ជាមួយ​ស្រីៗ ដល់​ទៅ​៣​នាក់​ក្នុង​ពេល​តែ​មួយ។

វីដេអូ​នេះ​ត្រូវ​បាន​ប្រភព​មួយ​ផ្ដល់​ទៅ​ឲ្យ​ TMZ ដែល​បាន​ថត​បាន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​ឆ្នាំ ២០១៧ ខណៈ​ពេល​នោះ​ Khloe កំពុង​តែ​ពពោះ​រយៈ​ពេល ៣​ខែ។ ក្នុង​វីដេអូ​នោះ​បង្ហាញ​ Tristan ស្និទ្ធស្នាល​និង​ឱប​ថើប​ជាមួយ​ស្រី​៣​នាក់ នៅ​ទីក្រុង Washington D.C.។

ថ្មីៗ នេះ​ Tristan ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​ នាំ​ស្រី​ម្នាក់​ចូល​បន្ទប់​សណ្ឋាគារ​ផង​ដែរ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ Khloe រំពឹង​ថា​នឹង​សម្រាល​កូន​ដំបូង​ខែ​មេសា​​នេះ។​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អាន​អត្ថបទ៖

ប្រភព៖ TMZ   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី