រុស្សីបង្អួតសាច់ដុំប្រព័ន្ធកម្ទេចមីស៊ីលគ្រោះថ្នាក់បំផុតលើលោក ឯតម្លៃវិញញាក់សាច់!

  • 2018-04-12 03:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃ​ពុធ​នេះ រុស្ស៊ីបាន​​អះអាង​ថា​ខ្លួន​នឹង​បាញ់​ស្ទាក់​មីស៊ីល​នានា​របស់​អាមេរិក​ដែល​ហោះ​តម្រង់​ទៅ​កាន់​គោលដៅ​នៅ​ប្រទេស​ស៊ីរី។

នៅ​ក្នុង​របប​ផ្ដាច់​ការ​ស៊ីរី​របស់​លោក Bashar al-Assad ត្រូវ​បាន​ការ​ពារ​ដោយ​ប្រពន្ធ័​បាញ់​ទម្លាក់​មីស៊ីល S-400 ដ៏​គួរ​ឲ្យ​ខ្លាច ដែល​រុស្ស៊ី​អះ​អាង​ថា​នឹង​បាញ់​មីស៊ីល​អាមេរិក​ដើម្បី​ការពារ​យោធា​រុស្ស៊ី​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ទឹកដី​ស៊ីរី​ប៉ុណ្ណោះ។ យោង​តាម​រុស្ស៊ី​ផ្ទាល់​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ការពារ S-400 នេះ​គឺ​ជា​បច្ចេក​វិទ្យា​ដ៏​ទំនើប​បំផុត និង​គួរ​ឲ្យ​ខ្លាច​បំផុត​របស់​ខ្លួន ដែល​មាន​សមត្ថភាព​បាញ់​ទម្លាក់​យន្តហោះ​មីស៊ីល, មីស៊ីល​ផ្លោង, មីស៊ីល​ចម្ងាយ​មធ្យម និង​អាច​បាញ់​គោលដៅ​នៅ​លើ​ដី​ផង​ដែរ។

ជាមួយគ្នា​ដែរ ប្រព័ន្ធ S-400 នេះ​ត្រូវ​ដាក់​បម្រើ​ការ​ដំបូង​ក្នុង​ប្រទេស ស៊ីរី​កាលពី​ឆ្នាំ ២០១៥ ជាមួយ​សមត្ថភាព​ការ​ពារ​ចម្ងាយ​រហូត​ដល់ ៤០០ គីឡូម៉ែត្រ​គ្រប​ដណ្ដប់​ទីក្រុង​សំខាន់​របស់​ស៊ីរី​ទាំង​មូល។ អ្វី​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ខ្លាច​បំផុត​នោះ គឺ​វា​មាន​សមត្ថភាព​អាច​បាញ់​ទម្លាក់​រហូត​ដល់ ៨០ គោល​ដៅ​ក្នុង​ពេល​តែ​មួយ និង​មាន​​ល្បឿនសាហាវ​បំផុត​ជាង ១០ ០០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ជាមួយ​ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ រុស្ស៊ី​សង្ឃឹម​ថា​នឹង​លក់​ប្រព័ន្ធ​នេះ​ឲ្យ​ទៅ​អ៊ីរ៉ង់ និង​តួកគី​ក្នុង​តម្លៃ ៤០០ លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន